ពិតជាភ្ញាក់ផ្អើលមែនទែន ដែលកីឡាករបាល់ទាត់ខ្សែបម្រើប្រយុទ្ធដ៏ឆ្នើមមួយរូបរបស់កម្ពុជាលោក កែវ សុខផេង ត្រូវបានទទួលរងភាព អ យុត្តិ ធម៌ ពាក់ព័ន្ធនឹងការជួលដីរបស់ចៅក្រមខេត្ត កំពង់ចាម។
នេះបើយោងតាមលោក ផែង វណ្ណៈ បានសរសេរបង្ហោះនៅមុននេះបន្តិចឲ្យដឹងថា៖ «នៅល្ងាចនេះ ក្មួយប្រុស កែវ សុខផេង តារាបាល់ទាត់ដ៏ល្បីល្បាញរបស់ ព្រះរាជាណាចក្រកម្ពុជា ជួបរឿង អ យុត្តិធម៌ ពាក់ ព័ន្ធ នឹងការជួលដីរបស់ចៅក្រមខេត្ត កំពង់ចាមធ្វើតារាងបាល់
បានមកជួបខ្ញុំសំណូមពរអោយខ្ញុំជួយផ្សព្វផ្សាយព័ត៌មានដេីម្បីសុំអោយថ្នាក់ដឹកនាំជួយរកយុត្តិធម៌ជូនគាត់ និង ក្រុមគ្រួសារ ។ ព័ត៌មានលម្អិត នឹងផ្សាយជូននៅយប់នេះ សូមរង់ចាំស្ដាប់នៅពេលបន្តិចទៀតនេះ !»៕