លែងខ្លាចកូវីដ១៩ ហើយ សំខាន់មនុស្សម្នាសម្រុកទៅយកទីកគ័ររូបកណ្ដុរកាត់ឆុង ក្រោយគ្រូហុងស៊ុយ ណាលី ប្រកាសច្បាស់ៗបែបនេះ…(មានវីដេអូ)

0

អ្នកគ្រូហុងស៊ុយ ណាលី គឺជាសាស្ត្រាចារ្យគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា ដែលត្រូវបានពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន អ្នកវិនិយោគ អ្នកជំនួញ

អញ្ជើញឱ្យទស្សន៍ទាយ និង គុនគូរអំពីថ្ងៃខែឆ្នាំ ព្រមទាំងទីតាំងធ្វើជំនួញអាជីវកម្មរបស់គេ ។ ក្នុងនោះអ្នកដែលចង់ទិញផ្ទះ ទិញទ្រព្យធំៗ ក៏មិនដែលមើលរំលងពីក្បួនហុងស៊ុយរបស់អ្នកគ្រូដែរ ។

ដោយឡែកកាលពីយប់ម្សិលមិញនេះ នៅវេលាម៉ោង ១១ ទៅ១២ យប់មានការកកស្ទះ និងមនុស្សណែនណាន់តាន់តាប់ ដោយសារតែមនុស្សជាច្រើនបានមកយក ស្ទិកគ័រ រូបកណ្តុរមកបិទទូរស័ព្ទ

បើតាមបងប្រុស វរសេនីយ៍ទោ សេង សូនី បានបង្ហោះឲ្យដឹងថា៖ មានការស្ទះចរាចរណ៍ខ្លាំងនៅតាមបណ្តោយផ្លូវហ្គ្រេនភ្នំពេញ បុរី​វិមាន​ភ្នំពេញ អ្នករងចាំទទួលយកស្ទីកគ័រកាត់ឆុងរូបកណ្តុរ។

កាបទៅយកនេះ ក្រោយពីទំព័រហ្វេសប៊ុកផេកអ្នកណាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រណាលី បានប្រកាសកាលពីថ្ងៃទី ៤ មករា ២០២១ ថា៖ «ជួបគ្នាយប់នេះ យប់ថ្ងៃទី 4 ខែមករា ឆ្នាំ 2021 ម៉ោង 23:00-00:59 យប់ ក្នុងការចែក

ស្ទិកគ័រ កាត់ឆុង នៅមុខ office ក្រុមហ៊ុន ម៉ាស្ទ័រ ណាលី ផ្ទះលេខ 58 ផ្លូវ 344 សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (បុរីវិមានភ្នំពេញ office បែរមុខទៅផ្លូវភ្លោះ Grand Phnom Penh ។

ម៉ោងបិតស្ទិកគ័រក្នុងយប់នេះ គឺម៉ោង 23:00-24:00យប់ គឺត្រូវនឹង ថ្ងៃជូត ម៉ោងជូត» ៕ ដើម្បីជ្រាបកាន់តែច្បាស់ថាមនុស្សច្រើនបែបណានោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖