នៅមុននេះបន្តិច នៅថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២១នេះ ស្រី និត បានយកនំខេកធំមួយទៅ Surprised ខួបកំណើតប៉ាៗធម៌របស់ខ្លួននោះគឺលោក ឧកញ្ញា ស្រីចាន់ ថន។ ក្នុងនោះលោកឧកញ្ញា ក៏ំំំំមានដំណឹងល្អប្រាប់វិញដែលគឺថាផ្ទះស្រី និត បានសាងសងរួចរាល់ហើយ។
លោកឧកញ្ញា ស្រីចាន់ ថន បានបញ្ចាក់លើបណ្តាញសង្គមថា«ថ្ងៃនេះកូនស្រីប៉ា យ៉ុង ស្រីនីត មកទិញនំខួបជូនប៉ាដល់កន្លែង🎊🎉💯 ផ្ទះគ្រួសារកូនស្រី ជិតរួចរាល់ហើយ ប៉ាជូនពរអោយកូនមាន សុខភាពល្អ នឹងមានអនាគតល្អដើម្បីជួយកិច្ចការគ្រួសារនឹងជាធ្វើក្មេងល្អ»។
សូមរម្លឹកផងដែរថា លោក ឧកញ្ញា ស្រីចាន់ ថន បានធ្វើផ្ទះដល់ប្អូនស្រីនីត ហើយជាពិសេសនោះ បានទទួលប្អូនស្រីជាកូនស្រីធម៌ផងដែរ ដើម្បីផ្គត់ផ្គង់សម្រាប់ការសិក្សារបស់ប្អូន៕ សូមមើលរូបភាពខាងក្រោម៖