នារីដែលខូ ច ចិត្តនឹងរឿងស្នេហាម្នាក់ ប៉ុ នប៉ ងលោ ត ទឹក ពីលើស្ពា នជ្រោយចង្វារ ដើម្បី ប ញ្ច ប់ជីវិតបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ៈ៤៩នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នារីខាងលើមិនបានស្គាល់អត្តសញ្ញាណឡើយ ប៉ុន្តែចំពោះការចង់បញ្ចប់ជីវិតនេះ គឺដោយសារតែរឿងស្នេហា។ តាមប្រភពព័ត៌មានពីនារីខាងលើបានអោយដឹងថា នាងជាមនុស្សស្រលាញ់ភេទដូចគ្នា ហើយថ្ងៃកើតហេតុ
នាងតា មទា ន់ សង្សារកំពុង លួ ច ទាក់ទង ប ង្កា ត់ ភ្លើ ងស្នេហ៍ជាមួយសង្សារថ្មី ជាមនុស្សប្រុស ក្នុងផ្ទះស្នាក់នៅម្តុំផ្សារសូរិយា ។ ដោយសារតែមានការខូចចិត្តទើបរូបនាង បានត្រឹមអង្គុយយំ សោ កសៅតែម្នាក់ឯង នៅក្រោមផ្ទះ
បន្ទាប់មកក៏មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានចូលមកលួងលោមនាង និងបានប ន្លំ លួ ច យកទូរស័ព្ទមួយគ្រឿងរបស់នាង រួច គេ ច ខ្លួន បា ត់ ស្រមោ ល រឹតតែធ្វើអោយនាងតែលតោល ព្រោះសង្សារក៏បោះ ប ង់ ចោល រីឯទូរស័ព្ទក៏គ្មាន
រកអ្វីទាក់ទងទៅអ្នកផ្ទះនៅស្រុកកំណើ តមិនបាន ធ្វើឱ្យនាងសុញគំនិតគិតអ្វីលែងចេញ ក៏សម្រេចចិត្តមក លោ ត ទឹក លើស្ពានជ្រោយចង្វារ ដើម្បី ប ញ្ច ប់ ជីវិតដែរ ប៉ុន្តែមិនបានសម្រេចនោះទេ ព្រោះមានអ្នកជួយ ឃា ត់ នាងទាន់ពេលវេលា ៕