បញ្ជាការដ្ឋានទ័ពពិសេស ប ដិ សេ ធ ទាំងស្រុងថា ជា ឃា ត ករ បា ញ់ ស ម្លា ប់ មន្ត្រីនគរបាលជា យោធិនក្នុងបញ្ជាការដ្ឋានទ័ពពិសេស

0

បញ្ជាការដ្ឋានទ័ពពិសេស (អតីតកងពលតូចទ័ពពិសេសឆត្រយោង៩១១) នៅយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានចេញលិខិត បដិ សេ ធ ចោ ល ទាំងស្រុង ចំពោះព័ត៌មានបានចុះផ្សាយថា

យោធិនក្នុងបញ្ជាការដ្ឋានទ័ពពិសេស ជាឃាតករបាញ់សម្លាប់មន្ត្រីនគរបាល ក្នុងបញ្ហាទំ នា ស់ គ្រោះ ថ្នា ក់ ចរាចរនៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

ដោយខាងបញ្ជាការដ្ឋានទ័ពពិសេស (អតីតកងពលតូចទ័ពពិសេសឆត្រយោង៩១១) អោយដឹងថា ឃា ត ករ ដែលបាន បា ញ់ ស ម្លា ប់ មន្ត្រីនគរបាល ក្នុង ប ញ្ហា ទំ នា ស់ គ្រោះ ថ្នា ក់ ចរាចរនៅខណ្ឌពោធិ៍សែនជ័យនោះ

មិនមែនជាយោធិនក្នុងបញ្ជាការដ្ឋានទ័ពពិសេសនោះឡើយ ហើយការផ្សព្វផ្សាយតាមបណ្ដាញសង្គមជារឿងប្រឌិត ដែលគ្មានប្រភពជាក់លាក់ ធ្វើឲ្យ ប៉ះ ពា ល់ ដល់កិត្តិយសអង្គភាពរបស់យើងខ្ញុំ យើងខ្ញុំទាំងអស់ គ្នាជានាយទាហាន

នាយទាហានរង និងពលទាហាន ទូទាំងបញ្ជាការដ្ឋានទ័ពពិសេស សូម ប្ដឹ ង ដល់ក្រសួងមានសមត្ថកិច្ច ពិសេសសមត្ថកិច្ចផ្នែកព័ត៌មានវិទ្យា វែកមុខរកម្ចាស់គណនី Facebook នោះ យកមក ផ្ត ន្ទា ទោ ស ចំពោះមុខច្បា ប់ បញ្ជាការដ្ឋានទ័ពពិសេសជាធរមាន៕