ក្ដៅៗ ពេលនេះ អាជ្ញាធរចេញលិខិតកោះហៅគ្រូ​ហុងស៊ុយ ណាលី ហើយ រឿងផ្សាយស្ទីកគ័រកា ត់ ឆុង

0

ប្រិយមិត្តប្រាកដជាជ្រាបហើយ កាលពីយប់នៅវេលាម៉ោង ១១ ទៅ១២ យប់មានការ កក ស្ទះ និងមនុស្សណែនណាន់តាន់តាប់ ដោយសារតែមនុស្សជាច្រើនបានមកយក ស្ទិកគ័រ រូបកណ្តុរមកបិទទូរស័ព្ទ។

បើតាមបងប្រុស វរសេនីយ៍ទោ សេង សូនី បានបង្ហោះឲ្យដឹងថា៖ មានការស្ទះចរាចរណ៍ខ្លាំងនៅតាមបណ្តោយផ្លូវហ្គ្រេនភ្នំពេញ បុរី​វិមាន​ភ្នំពេញ អ្នករងចាំទទួលយកស្ទីកគ័រកាត់ឆុងរូបកណ្តុរ។

ក្រោយពីល្បីរឿងនេះ បើតាមប្រភពព័ត៌មានពីអាជ្ញាធរខណ្ឌ​ឫស្សីកែវបានបញ្ជាក់ថា លោក សន សោភ័ណ នាយករដ្ឋបាលខណ្ឌឫស្សីកែវ ឱ្យដឹងថាអាជ្ញាធរបានធ្វើការចុះទៅណែនាំអ្នកគ្រូ ហុងស៊ុយ ខាងលើ

ប៉ុន្តែមិនបានជួប ។ ដូច្នេះខាងអាជ្ញាធរនឹងធ្វើលិខិតផ្លូវការកោះអញ្ជើញ ឱ្យទៅជួបរដ្ឋបាលខណ្ឌ នៅថ្ងៃទី៨ ខែមករា ២០២១ ខាងមុខ ។ សូមជម្រាបផងដែរថា ការចែកស្ទីកគ័រកា ត់ ឆុ ង រូបកណ្តុរនេះ

បានធ្វើឲ្យបងប្អូនភាគច្រើន មានការព្រួយបារម្ភ ដោយសារតែ ខ្លាចការឆ្លងរីករាលដាលវីរុសកូវីដ១៩ ម្ដងទៀត។ សូមជម្រាបពីអ្នកគ្រូហុងស៊ុយ ណាលី គឺជាសាស្ត្រាចារ្យគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា ដែលត្រូវបានពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន អ្នកវិនិយោគ អ្នកជំនួញ

អញ្ជើញឱ្យទស្សន៍ទាយ និង គុនគូរអំពីថ្ងៃខែឆ្នាំ ព្រមទាំងទីតាំងធ្វើជំនួញអាជីវកម្មរបស់គេ ។ ក្នុងនោះអ្នកដែលចង់ទិញផ្ទះ ទិញទ្រព្យធំៗ ក៏មិនដែលមើលរំលងពីក្បួនហុងស៊ុយរបស់អ្នកគ្រូដែរ ៕