បុរសម្នាក់ត្រូវបានកម្លាំងនគរបាល ឃា ត់ ខ្លួននៅវេលាម៉ោង១២ថ្ងៃទី០៥ មករា ឆ្នាំ២០២១ ស្ថិតភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ដោយសារតែ បានដុ ត ផ្ទះខ្លួនឯងចោ ល ។
បុរសដែល ខឹ ង ប្រពន្ធ ដុ ត ផ្ទះចោ លនោះឈ្មោះ យ៉ុន យាន អាយុ៤៤ឆ្នាំ មុខរបបមិនពិតប្រាកដ រស់នៅភូមិកើតហេតុខាងលើ។ ចំពោះមូលហេតុដែលឈានដល់បែបនេះ
គឺដោយសារតែ ខឹ ង ប្រពន្ធមិនសូវនៅផ្ទះ ដើរទៅតែផ្ទះគេ ក៏ ដុ ត ផ្ទះមួយខ្នងធ្វើពីឈើប្រក់ស័ង្កសី ប្រវែង៨ម៉ែត្រគុណ៦ម៉ែត្រ ឆេះសន្ធោសន្ធៅតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា បុរសខាងលើជាមនុស្ស ញៀ ន ថ្នាំ ហើយពេលហេតុប្រហែលអាចមកពី បែ ក ថ្នាំ ទើបហ៊ាមធ្វើដល់ថ្នាក់។ ពេលនេះ សមត្ថកិច្ចក៏ ឃា ត់ ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ
ដើម្បីសាកសួរ បុរសជាប្ដីបានសារភាពថា ខ្លួនពិតជាបាន ដុ ត ផ្ទះនេះពិតមែន ព្រោះតែ ខឹ ង ប្រពន្ធមិនសូវនៅផ្ទះ ដើរលេងតែផ្ទៈអ្នកជិតខាង៕