កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Heng Sara បានបង្ហោះសារថា លើបណ្តាញសង្គមហ្វេសប៊ុក អំពីរថយន្តរបស់លោក ត្រូវបានម្ចាស់កង់បីមួយគ្រឿង បើកបុ ក
បណ្ដាលឲ្យមានការខូ ច ខា ត ហើយព្យាយាមរត់ គេ ច ប៉ុន្តែត្រូវម្ចាស់រថយន្តតាមទាន់ ក៏លុតជង្គង់សូមទោស តែម្តង។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា៖
«អនិច្ចាខ្លួនណាស់ប៉ះ គេហើយរ ត់ ដល់គេតាមទាន់ជង្គង់ខ្ញុំលុត សំពះអង្វរព្រោះខ្ញុំបើករត់ សូមលោកមេត្តាអ្នករត់កង់បី ។ ( មើលអោយហើយទៅ អធិរាជលើដងផ្លូវអើយ )»។
ក្រោយមកស្រាប់តែមានបុរសម្នាក់ជូនលុយ ១០០ដុល្លារឲ្យម្ចាស់កង់បី ដើម្បីយកទៅសងថ្លៃជុសជុលរថយន្តរបស់គេ។ បើយោងតាមម្ចាស់ហ្វសប៊ុកឈ្មោះ Bong Yaa បានសរសេរឲ្យដឹងថា៖ «សូមបងម្ចាស់កង់បីឥណ្ឌា ស្អែក
ព្រឹកមកជួបខ្ញុំ ជូនបង100$ យកទៅសងថ្លៃខូចខាតឡានគេ ហេីយសូមបងកែអត្តចរិត បេីកបរប៉ះពារគេ កុំរត់បែបនេះទៀតអោយសោះ»៕ សូមមើលរូបភាពខាងក្រោម៖