ប្រពន្ធលោកតា យូអឺ មីង ចេះធម៌ ៧ភាសា មិនស្រួលចិត្ត ប៉ុន្តែមិនថ្វីទេទុកឲ្យសមត្ថកិច្ច ចា ត់ ការលើរឿងមួយនេះចុះ!

0

មហាជនភាគច្រើប្រាកដជាបានស្គាល់ មានបុរសម្នាក់ដែលបានតាំងខ្លួនជាអ្នកចេះមន្តអាគមអូមអាម ជាគ្រូដែលចេះសូត្រធម៌បាលីបានរហូតដល់ទៅ ៧ភាសាហើយ ដែលធ្វើអោយមានការចាប់អារម្មណ៏ អស់សំណើច ហួសចិត្ត និងទទួល រ ង ការ រិះ គ ន់ យ៉ាងខ្លាំងផងដែរ ពីសំណាក់អ្នកដែលបានឃើញបុរសខាងលើតាមបណ្តាញសង្គម។

បុរសដែលតាំងខ្លួនជាលោកតា៧សាសន៏នេះ មានឈ្មោះពិត វ៉ាត វុធ មានអាយុ ៤៣ ឆ្នាំ ដែលតែងតែស្លៀកសំលៀកបំពាក់ពណ៌ស អមដោយគ្រឿងសក្ការៈបូជាខាងក្រោយខ្នង។

គ្រូអូមអាមខាងលើនេះ ល្បីខ្លាំងរហូតដល់ប្រទេសថៃផងដែរ ដែលធ្វើអោយមានការចាប់អារម្មណ៏ជាខ្លាំង រហូតមានការត្រូល និងបង្កើតជាបទភ្លេងផងដែរ តាមរយៈការសូត្របាលីមានអាយុរាប់ពាន់ឆ្នាំរបស់លោក។

ការល្បីល្បាញបានធ្វើឲ្យប្រពន្ធលោកគ្រូ បានការភ័យព្រួយជាខ្លាំង ដោយសារតែមានជន មិន ស្គា ល់ មុខមួយចំនួនតែងតែមក គំ រា ម កំ ហែ ង និងថែមទាំងនិយាយថា នឹងឲ្យសមត្ថកិច្ចមក ចា ប់ ខ្លួនប្ដីរបស់ខ្លួនថែមទៀតផង ដែលរឿងនេះធ្វើឲ្យខ្លួនដែលជាភរិយាមានការព្រួ យ បា រម្ភ ជាខ្លាំង។

ភរិយាគ្រូសូត្ររូបនេះ ​ប ដិ សេធន៍​ មិន​ឱ្យ​ប្ដី​របស់​ខ្លួន​ជួប​សម្ភាស​តាម​ទូរសព្ទ​ជា​មួយ​អ្នក​សារព័ត៌មាន​ឡើយ ដោយថា ចង់​រក្សាការស្ងប់ស្ងាត់មួយរយៈសិន។ យ៉ាងណាមិញបន្ទាប់បីមានរឿងរ៉ាវទាំងនេះបានកើតឡើង

គេសង្កេតឃើញថាអ្នកនាំពាក្យក្រសួងធម្មការបានចេញមុខមកមកស្រាយថា ចំពោះបុរសខាងលើនេះខាងក្រសួងបានធ្វើការពិនិត្យរួចរាល់ហើយ ហើយចំពោះវិធានការដទៃទៀតយ៉ាងណានោះ គឺទុកឲ្យតួនាទីឲ្យខាងសមត្ថកិច្ចជាអ្នកដោះស្រាយ៕