លោកស្រីទ្រី ដាណា បានជួបជួយក្មេងប្រុសបីប្អូនតូច ដើរសុំលុយគេកា ត់ ភ្លៀងតាមផ្ទះហើយ តាមពិតមានឪពុកម្ដាយទេ ក្រោយពីបានដឹងគាត់ស្រក់ទឹកភ្នែក រួចនិយាយ…

0

ប្រិយមិត្តប្រាកដជាបានជ្រាបហើយ ដែលក្នុងបណ្ដាញសង្គម មានក្មេងប្រុសម្នាក់បានបីប្អូនតូចរបស់ខ្លួន ដើរសុំលុយគេតាមផ្ទះ ដើម្បីទិញទឹក ដោះគោអោយប្អូនបៅ។

ក្រោយពីបានឃើញវីដេអូខាងលើមួយនេះ លោកស្រី ទ្រី ដាណា ក៏បានប្រកាសក្នុងបណ្ដាញសង្គមហ្វេសប៊ុកភា្លម ដោយមានចិត្តចង់ជួយ ពីព្រោះពិតជាក ម្ស ត់ អា ណិ ត ជាពន់ពេ ក។

ចំពោះក្មេងប្រុសរូបនេះ តាមពិតមានឪពុក-ម្ដាយដូចគេឯងដែរទេ។ បើតាមប្រភពព័ត៌មាន បានអោយដឹងថា ដោយសារតែឪពុក-ម្ដាយ​រវល់​ធ្វើការ អត់​ដឹងថា កូន​ដើរ​ទៅសុំ​លុយ​គេ ទិញ​ទឹក

ដោះគោ កា ត់​ ភ្លៀង ពេល​គេ​យក​វីដេអូ​ឲ្យ​មើល​ទៅ​ ទើប​ដឹង ក៏​ហូរ​ទឹក ភ្នែក​អាណិត​កូន ហើយក៏​ អ ន់ ​ចិត្តនឹង​ខ្លួនឯង​គ្មាន​ លទ្ធភាព​ផ្ដល់​ឲ្យ​កូន​ផង​ដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ពួកគាត់ជាគ្រួសារមួយដ៏ក្រីក្រលំបាកផងដែរ និងមានក្ដីអាណិតទៅលើក្មេងប្រុស ដែលស្រលាញ់ប្អូន សុខចិត្តបីប្អូនតូចរបស់ខ្លួន ដើរសុំលុយគេតាមផ្ទះ ដើម្បីទិញទឹក ដោះគោអោយប្អូនបៅ

លោកស្រី ទ្រី ដាណា ក៏បានជួយផងដែរ។ ដោយលោកស្រីបានបង្ហោះពីសកម្មភាព និងសរសេរឲ្យដឹងថា៖ «ឥឡូវខ្ញុំតាមរកគាត់ឃើញហើយ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ចូលទៅឆ្ងាយដែរ ផ្លូវហ៊ុយដីទ្រលោម តែចង់ឃើញជាក់ស្ដែង ថាពិបាកដូចគេថាមែនអត់។ ទៅឃើញផ្ទាល់កាន់តែស្រណោះ បងប្អូនអើយ នៅវាលស្រែដាច់ពីគេ ផ្ដល់អំណោយដល់គាត់លើវាលស្រែនោះតែម្ដង។

ជូនថវិកា 1000$ ទុកគ្រាន់គាត់ចិញ្ចឹមកូនទាំង៤នាក់បន្ត និងមានអង្ករ ត្រីខ មី មុង កន្ទេល ខ្នើយ និងអាហារមួយចំនួនទៀត សម្រាប់គាត់ហូបបានឆ្ងាញ់។ ចំណែកកូនតូចថ្ងៃមុន ដើរសុំលុយទិញទឹក ដោះគោ នាងខ្ញុំ និងស្វាមី បានទិញទឹកដោះគោ ២កេះ

ភេសជ្ជៈ និងនំ ទុកឱ្យគាត់ហូបរួចហើយ។ ទៅដល់ពេលរសៀល គិតថាគាត់ឃ្លាន ក៏បានទិញភីស្សាជូនគាត់ ហូបនៅកណ្ដាលស្រែតែម្ដង គាត់ថាឆ្ងាញ់ណាស់ មិនដែលបានស្គាល់ជាតិទេ ទោះលំបាកយ៉ាងណា មិនឱ្យពួកគាត់ ចោលសិក្សាទេ

ប្រាប់ឪពុកម្ដាយ ត្រូចចំ ត្រូវឱ្យកូនរៀន ទើបអនាគតផ្លាស់ប្ដូរ ងើបពីការលំបាក។ ខ្ញុំបានជូនកាតាប សៀវភៅ សម្ភារៈសិក្សា ដល់កូនៗគាត់ទាំងអស់ ដើម្បីលើកទឹកឱ្យចូលរៀន និងខំប្រឹងរៀន។ នេះជាអ្វីដែលនាងខ្ញុំអាចធ្វើបាន សម្រាប់អ្នកជួបការលំបាកពិតប្រាកដ តែមានការតស៊ូ»៕