ស្ដា យ ណាស់ តែត្រូវតែកា ប់ ! ដើមឈើធំៗ អាយុជាង៣០០ឆ្នាំ ចំនួន៣ដើម នៅមុខមន្ទីរពេទ្យអង្គឌួង ត្រូវកា ប់ ចោ ល…

0

ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ានៅមុខមន្ទីរពេទ្យអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញមានអាយុកាលជាង៣០០ឆ្នាំ ចំនួន៣ដើមគ្រោង កា ប់ យកចេញ នៅសប្តាហ៍ក្រោយ​នេះ

ដោយសារតែដើមឈើទាំងនោះ ពុកគល់ប្រហោងក្នុង ងាយបង្ក គ្រោះ ថ្នាក់ ដល់ប្រជាពលរដ្ឋ។ លោកសំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

បានឲ្យដឹងនៅព្រឹកថ្ងៃ៨ ខែមករា ឆ្នាំ២០២១នេះថា “ដើមឈឺធំៗ នៅសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួង មានចំនួនប្រមាណ៥០ដើម និងមានអាយុកាល ប្រមាណជាជាង៣០០ឆ្នាំមកហើយ ។

ហើយពេលនេះ មិនអាចទុកបានទៀតទេ ដោយសារតែដើមឈើធំទាំងបីនេះ ពុកគល់ ប្រហោងក្នុង ងាយបង្ក គ្រោះ ថ្នាក់ ដល់ប្រជាពលរដ្ឋ ជាអ្នកដំណើរ ហើយគ្រោងនឹង កា ប់ យកចេញ នៅសប្តាហ៍នេះដោយមានការឯកភាព ពីក្រសួងកសិកម្មរុក្ខាប្រមា ញ់ និងនេសាទផងដែរ។

ដើមឈឺធំៗចំនួន៣ដើម ក្នុងចំណោម៥០ដើម ដែលមានប្រមាណជាជាង៣០០ឆ្នាំ ត្រូវបាន កា ប់ ហើយដាំដើមឈើថ្មីជំនួសវិញ ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែស្រស់បំព្រង៕