ចប់និយាយ! លោកផ្កាយ១ ម្នាក់ បើកឡាន បុ ក ម៉ូតូបណ្តាលឲ្យស្លា ប់ ក្មេងម្នាក់ ឪពុកបា ក់ ជើងឆ្វេង កំពុងរង់ចាំយុត្តិធម៌ ស្រាប់តែប្តឹ ង ជន រ ង គ្រោះ ទារ​សំណង​១​ម៉ឺន​ដុល្លារ​ថែម​…

0

គួររំម្លឹកដែលថាហេតុការណ៍​ គ្រោះ ថ្នាក់ ​ចរាចរណ៍​ខាងលើ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០២០ នៅ​ចំណុច​ផ្លូវ​ចូល​សាលា​ភូមិភាគ​៦ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំ​ពង​ឆ្នាំង ។​

ក្នុង គ្រោះ ថ្នាក់ នេះដែរ បានបណ្ដាលឲ្យ​កូន​តូច​អាយុ​២​ខួប ស្លា ប់ ​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុតែម្ដង ចំណែក​បុរស​ជា​ឪពុក​ រ ង ​រ បួ ស ធ្ង ន់​ បា ក់ ជើង​ខាងឆ្វេង​។​

ក្នុងហេតុការណ៏ គ្រោះ ថ្នាក់ ចរាចរណ៏នេះ បង្កឡើងរវាងរថយន្តនិងម៉ូតូ។ ដែលរថយន្ដ​មួយ​គ្រឿង​ម៉ាក Toyota Landcruiser ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2M-1186 បើកបរដោយលោក​ឧត្តមសេនីយ៍ត្រី កង ប៊ុ​ន​ធឿ​ន។

ចំណែកឯខាងភាគីម៉ូតូរបស់​ជន ​រ ង ​គ្រោះ​ម៉ាក Honda Scoopy ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1GP-5864 ជិះ​គ្នា​៣​នាក់ រួម​មាន ប្ដី ប្រពន្ធ និង​កូន​តូច​អាយុ​២​ខួប​។

គ្រួសារជន រ ង គ្រោះ មិនទាន់ទទួលបានភាព យុត្តិ ធម៌ នៅឡើយទេ បើគិតពីថ្ងៃកើតហេតុមកទល់នឹងពេលនេះ។ យុត្តិ ធម៌ មិនទាន់ទទួលបាន ពោល​មន្ដ្រី​នគរបាល​មូលដ្ឋាន បាន​កសាង​សំ ណុំ រឿង និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដើម្បី​បន្ដ​នីតិវិធី​តាម​ ច្បា ប់។

កំពុងតែរង់ចាំ យុត្តិ ធម៌ ស្រាប់តែ​លេចលឺ​នូវ​ព័ត៌មាន​ពី​ភាគី​ជន​បង្ក ដែល​ជាម​ន្ដ្រី​យោធា​ជាន់ខ្ពស់ មាន​ឋានន្ដរស័ក្ដិ​ជា​ឧត្តមសេនីយ៍​ទៀត​នោះ បាន​ដាក់​ពាក្យប ណ្ដឹ ង​ ដោយឡែក​មួយ ទៅ​កាន់​តុលាការ ហើយ​ ចោ ទ ប្រកា ន់ ​ជន​ រ ង ​គ្រោះ​ថា បាន​ជិះ​ម៉ូតូ ​បុ ក​ រថយន្ដ​របស់​ខ្លួន ព្រមទាំង​ទា ម ទារ​ សំណង​១​ម៉ឺន​ដុល្លារ​ថែម​ទៀត​ផង​។​

គ្រួសារជន រ ង គ្រោះ ហួសចិត្ត និយាយមិនចេញនៅពេលដែរលេចលឺ​នូវ​ព័ត៌មានមួយនេះ។ ករណី គ្រោះ ថ្នាក់ មួយនេះគឺ បង្ហាញ​ឲ្យ​ឃើញច្បាស់​ជាក់ស្ដែង​ថា មន្ដ្រី​យោធា​នេះ​ជា​អ្នក​បង្កហេតុ​ដោយ​បត់​ឆ្វេង​ឆ្លង កា ត់​ ទ្រូងផ្លូវ​ខ្វះ ​ការ​ប្រុ ង ​ប្រ យ័ ត្ន ដោយ​មិន​ គោរព​សិទ្ធិ​អាទិភាព (​ផ្លូវត្រង់​មាន​សិទ្ធិ​ទៅ​មុន​)​។​

​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក ឈឹ​ម សា​វុន បាន​សង្កត់ធ្ងន់​ទៀត​ថា ជន​ បង្ក​ មាន​ ចេត នា​ គេ ច វេស ​មិន​ទទួល ខុ ស ត្រូវ​ផ្នែក ​ព្រ ហ្ម ទណ្ឌ ដោយ​បង្ហាញ​អត្ត​សញ្ញា​អ្នកបើកបរ​មិន​ពិតប្រាកដ​ថែម​ទៀត​ផង​៕