លោកវេជ្ជបណ្ឌិត សាំង គឹម យ៉ាន បានប្រាប់ពីមូលហេតុថា​ លោកគឺជាគ្រូពេទ្យ ក្រីក្រជាងលើពិភពលោកយើងនេះ គឺដោយសារតែ…

0

បើយោងតាមគណនីហ្វេសប៊ុករបស់លោក វេជ្ជបណ្ឌិត សាំង គឹម យ៉ាន បានបង្ហោះសារជាសាធារណៈឲ្យបងប្អូនបានជ្រាបថា “ខ្ញុំវេជ្ជបណ្ឌិត សាំង គឹម យ៉ាន សូមជំរាបបងប្អូនជាតិខ្មែរ

និងមិត្តភក្តិ រួមជំនាន់ទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសអោយបានជ្រាបថា ខ្ញុំគឺជាគ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេ នៅលើពិភពលោកយើងនេះ”។ លោកបានបន្តថា “ប្រហែលមិនជឿខ្ញុំទេ មូលហេតុមកពីខ្ញុំ

មានការយោគយល់ដល់អ្នកជ ម្ងឺ ដែលពួកគាត់មាន ជីវៈភាពក្រីក្រខ្លាំងពេក ហើយមានជម្ងឺធ្ងន់ដែលគ្មានគ្រូពេទ្យណាម្នាក់ អាចព្យាបាល ជំ ងឺ ពួកគាត់ អោយរស់ជីវិតបាន បងប្អូនអាចឃើញបន្ទប់ចំនួន ២ នៅពីក្រោយខ្នងខ្ញុំ

បន្ទប់ទាំង ២ នេះហើយដែលខ្ញុំខំសន្សំលុយអស់រយៈពេលជាច្រើនខែ ទើបអាចសាងសង់បានដើម្បីទុកឲ្យអ្នកជ ម្ងឺ មហា រីក ឈាមឈ្មោះ Leukemia and Cml មកសំរាកព្យាបាល តែខ្ញុំពុំដែលគិតថ្លៃបន្ទប់ពីអ្ន កជ ម្ងឺ ទាំង

អស់នោះទេ ហើយថែមទាំងជួយចេញថ្លៃទឹក ភ្លើ ង អោយពួកគាត់ថែមទៀតផង ទាំងអស់នេះហើយទើបខ្ញុំ ក្លាយជាគ្រូពេទ្យដែលក្រជាងគេបំផុតលើពិភពលោក។ អ្នកក្រ ក៏ស្រឡាញ់ជីវិតដូចអ្នកមានដែរ ខ្ញុំខំប្រឹងប្រែង

ព្យាបាលពួកគាត់ដោយមិនគិតសេវាព្យាបាល ខ្ញុំមានទីតាំងស្ថិតនៅ ឃុំច្រេស ស្រុក កំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ទូរស័ព្ទលេខ ០៧១២៨២៥៣៣៩ យើងចូលរួម ស ង្រ្គោះ ជីវិតអ្នកក្រ៕