មិនជាទៅហូបអ្វីវិញទេ! សូម្បីតែត្រីរ៉ស់ ក៏ដាក់សារធាតុគីមីដែរ អ្នកទិញបរិភោគ អាចប៉ះ ពា ល់ សុខភាពធ្ង​​ ន់​ធ្ងរ

0

មន្ត្រីសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការ ក្លែ ង ប ន្លំ «ក.ប.ប.» ខេត្តបន្ទាយមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត

បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅផ្សាររ៉ា និងស្តង់ត្រី ក្នុងក្រុងប៉ោយប៉ែត។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ១៣គំរូរួមមាន៖

ត្រសក់ ផ្កាខាត់ណា ក្រូចឃ្វិច ម្ទេសខ្មាំង ផ្កាខ្ទឹម ការ៉ុត ផ្លែប៉ោម ត្រីរ៉ស់រស់ ត្រីរ៉ស់ងាប់ ប្រហិតមីសួ ប្រហិតហតដក ប្រហិតសំប៉ែត និងប្រហិតក្តាម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យ ប៉ះ ពា ល់ ដល់សុខភាពប្រជាពលរដ្ឋ។

ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញមានផ្ទុ ក សារ ធាតុ គី មី ហា ម ឃា ត់ មួយចំនួនរួមមាន៖

– ត្រីរ៉ស់រស់ និងត្រីរ៉ស់ងាប់ មានសារធាតុគីមី Vet drug Sulfamethazine និង Vet drug Tetracycline
– ការ៉ុត មានសំណល់ថ្នាំកសិកម្ម (PY)។

បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុ ត ក ម្ទេ ច ចោ ល នៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្ត

ទៅតាមច្បា ប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ជៀសវាងបង្កផល ​ប៉ះ ពា ល់ ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈ ម ចំពោះមុខ ច្បា ប់ ថែមទៀត៕ ប្រភព៖ PNN News