ក្តៅៗ ទីបំផុតរកឃើញបំនែក យន្តហោះធ្លាក់ចូលសមុទ្រហើយ ចំណែកអ្នកដំណើរលើយន្តហោះទាំង៦២នាក់ទៀត…

0

យន្តហោះ​ដឹក​អ្នកដំណើរ​នេះ មាន​ជើងហោះហើរ SJ182 របស់​អាកាសចរណ៍​ឥណ្ឌូណេស៊ី ស្រ៊ី​វី​ចា​យ៉ា (Sriwijaya) ដែល​ដឹក​អ្នកដំណើរ​៥០​នាក់ និង​ក្រុមការងារ​យន្តហោះ​១២​នាក់ (​សរុប​៦២​នាក់​) បាន​ចា ក​ ចេញពី​

អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ហ្សា​ការ​តា កាលពី​វេលា​ម៉ោង ២៖៣៥​នាទី​រសៀល (​ម៉ោង​នៅ​ហ្សា​ការ​តា​) ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២១ ហើយ​គ្រោង​ទៅ​ចុះចត​នៅ​អាកាសយានដ្ឋាន​នៃ​ទីក្រុង ផុន​ធា​ណាក់ (Pontianak) ស្ថិតនៅក្នុង ខេត្ត​កាលី​ម៉ាន់​តាន់​ខាងលិច (West Kalimantan)​។​

ក្រុមមន្ត្រី​បាន​ពិនិត្យ​ទិន្នន័យ​ពី​វែបសាយ Flightradar24 បាន​បង្ហាញថា នៅ​រយៈពេល​៤​នាទី​ក្រោយ​ហោះ​ឡើង​ចេញពី​ទីក្រុង​ហ្សា​ការ​តា ទាំង​មាន​ភ្លៀង​ធ្លា ក់ ​ខ្លាំ ង យន្តហោះ​របស់​អាកាសច​រណ៍ Sriwijaya បាន​ បា ត់ ​ខ្លួន​ក្នុង​រយៈកម្ពស់​ដល់​ទៅ​ប្រមាណ ៣,០០០​ម៉ែត្រ ហើយក៏​បាត់​ចេញពី​ក្នុង​ប្រព័ន្ធ​រ៉ា​ដា​តែម្ដង ។​

​គួរ​បញ្ជាក់ថា យន្តហោះ​ខាងលើ​ជា​ប្រភេទ Boeing 737-500 និង​មាន​អាយុកាល​ធ្វើ​ប្រតិបត្តិការ​២៧​ឆ្នាំ​មកហើយ​។ ដោយឡែក ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ជួយសង្គ្រោះ អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៉ី​បាន​រកឃើញ​វត្ថុតាង​មួយចំនួន ដែល​ស ង្ស័ យ ថា

អាចជា​បំណែក​យន្តហោះ នៅ​ម្តុំ​បរិវេណ​ដែល​យន្តហោះ​ បា ត់ ​ចេញពី​ប្រព័ន្ធ​រ៉ា​ដា គឺ​តំបន់​កោះ​ឥណ្ឌូ​ណេ​ស៉ី​ហៅថា កោះ​ឡាន​ខាង (Lancang) ខណៈ​ក្នុងចំណោម​មនុស្ស​ទាំង​៦២​នាក់​ដែល​ជិះ​លើ​យន្តហោះ​នោះ

មិនទាន់​អាច​ត្រូវ​បានដឹង​ច្បាស់​ថា មាន​អ្នក​នៅរស់​ដែរ​ឬ​យ៉ាងណា​នោះទេ ពេលនេះ​សមត្ថកិច្ច​ឥណ្ឌូនេស៊ី កំពុងបើក​ប្រតិបត្តិ​ការរុករក​មនុ​ស្ស និង​បំណែក​យន្តហោះ យ៉ាង​ដុ ត ដៃ ដុ ត ជើង​៕