ឆ្នាំទៅមួយស្លា ប់ ម្តាយ ឆ្នាំទៅស្លា ប់ ឪពុក ឆ្នាំនេះ ភ្លើ ង ឆេះ ផ្ទះទៀត ហើយពេលអស់ហើយ…ក ម្ស ត់ពេកហើយបីនាក់បងប្អូន

0

កាលពីវេលាម៉ោង៦ និង៣៥ នាទី ថ្ងៃទី១៣ ខែមករា មានករណីអគ្គិ ភ័ យ មួយបានកើតឡើង នៅភូមិកន្ទ្រីង សង្កាត់អូឫស្សី ក្រុងចេះ ខេត្តក្រចេះ ដែលសារតែ ឆ្លងចរន្តអគ្គីសនី

ដែលបានបណ្តាលឲ្យ ឆេះ ផ្ទះ ០១ខ្នងទំហំ ៥មx៦ម (ឆេះទាំងស្រុង) នៅចំណុចភូមិកន្ទ្រីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ។ សម្ភារៈដែលខូចខាតសរុបជាទឹកប្រាក់ប្រហែលចំនួន ៥.០០០ដុល្លារ (ប្រាំពាន់ដុល្លារ) ។

ករណីខាងលើនេះ បានប្រើប្រាស់រថយន្តព ន្ល ត់ អគ្គី ភ័យ ០៣គ្រឿង ប្រើទឹកអស់ចំនួន ០៣រថយន្តទើបរលត់ទាំងស្រុង ហើយមិនបង្ករអោយមានមនុស្ស រ ង របួ ស ទេ ។

ដោយឡែកក្រោយហេតុការណ៏អគ្គិភ័យនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយ ឈ្មោះថា Heng Sovanrida ចេញមកនិយាយរឿងមួយនេះឲ្យដឹងថា៖

រឿងដ៏កំសត់ពេកហើយ ដែលគ្រួសារមួយនេះបានជួប។ ដោយឆ្នាំទៅមួយស្លាប់ម្តាយ ឆ្នាំទៅស្លាប់ឪពុក ឆ្នាំនេះភ្លើងឆេះផ្ទះទៀត។ តើបីនាក់បងប្អូននេះគ្នារំពឹងអ្វី? ជំរកគ្មាន ប្អូនស្រីម្នាក់នៅរៀន

ប្អូនស្រីម្នាក់ពិការផ្នែកសតិទៀត។ អ្វីដែលនៅសល់គឺខោអាវចាស់ម្នាក់មួយចង្កេះតែប៉ុណ្ណោះ។ សូមសប្បុរសជនជួយគាត់ផង។ ទីតាំងៈ ភូមិកន្រ្ទីង សង្កាត់អូរឬស្សី ក្រុងក្រចេះ៕