រកទុកចិត្តមិនបានមែន!សមត្ថកិច្ចចម្រុះចុះអនុវត្ដដីកា តាមទៅឃា ត់ ព្រះកាយភិក្ខុសង្ឃមួយអង្គ ប្រគល់ឲ្យមន្រ្ដីសង្ឃ ចា ប់ ផ្សឹក ដើម្បីយកទៅអនុវត្ដតាមច្បា ប់ ពាក់ព័ន្ធនឹងការចា ប់ រំ លោ ភ ក្មេងស្រីម្នាក់។
ដែលការឃា ត់ ខ្លួននេះធ្វើឡើងកាលពីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅក្នុងវត្តព្រៃខ្លូត (វត្ដច្រេស) ស្ថិតក្នុងភូមិត្រពាំង ដៀលើ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
ភិក្ខុទ្រុស្ដសីល ដែលឃា ត់ ខ្លួន មានព្រះនាម អ៊ន ឆៃរ៉ាក់ ព្រះជន្ម២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ហើយបច្ចុប្បន្នភិក្ខុអង្គនេះ បានមកគង់ នៅក្នុងវត្តព្រៃខ្លូត (វត្តច្រេស) ស្ថិតក្នុងភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ក្រោយពេលចា ប់ ផ្សឹករួចហើយ
សមត្ថកិច្ចខេត្តស្វាយរៀង បានប្រគល់ជន ស ង័្ស យ ទៅឲ្យការិយាល័យប្រ ឆាំ ងការជួ ញ ដូរ មនុស្ស និងការពារអនីតិជនខេត្តកំពង់ឆ្នាំង ដែលជាអ្នកកាន់សំ ណុំ រឿង ដើម្បីចា ត់ ការបន្តតាមច្បា ប់៕