លោកគ្រូ លឹម សាយ ក្នុងបេសកកម្មលោតឆត្របញ្ជា (FreeFall) ដោយលោតឆត្រយោងខុសបច្ចេកទេស បណ្តាលអោយធ្លាក់ស្លា.ប់បាត់បង់ជីវិត នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។
ហេតុការណ៍នេះកើតឡើងក្នុងការបិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស
តេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ។ មូលហេតុនៃការធ្លា ក់នេះ គឺដោយសារពេលលោតឆត្រយោងទាក់ខ្សែគ្នា ទើបបធ្លាក់មកដីតែម្តង។ ជាក់ស្តែងបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកលោក ទិត្យ វិច្ចិកា បាន
ធ្វើការបង្ហោះរៀបរាប់បែបនេះថា ៖ « ២០ឆ្នាំជាងនេះបងខំប្រឹងដើម្បីបំរើប្រទេសជាតិក្នុងការចូលរួមបង្កើនធនធានមនុស្សអោយមានជំនាញ PARA KOMANDO បានច្រើនរួចហើយ ពេលនេះបងប្អូនយើងដែលជាគ្រូបង្វឹក
ទាំងអស់គ្នាពិតជាសោកស្តាយខ្លាំងណាស់ដែលបងទៅទាំងនៅស្រស់ណឹងភ្នែក…ពេលនេះខ្ញុំសូមគោរពនឹងសូមចូលរួមចែករំលែក ទុ ក្ខ យ៉ាងក្រៀមក្រំចំពោះបងប្រុស សូមបងប្រុសទៅកាន់សុគតិភពផងចុះ បុព្វហេតុដេីម្បីជាតិមាតុភូមិ»
ទន្ទឹមនឹងដំណឹងដ៏ ក្រៀម ក្រំ បំផុតនេះដែរ ភរិយារបស់លោកគ្រូ លឹម សាយ ដែលមានគណនីហ្វេសប៊ុកឈ្មោះ ស្រីដា បានមានក្តីរន្ធត់ចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖ «នឹកលោកប្ដីណាស់បងសម្លាញ់
សូមលោកប្ដីទៅអោយសុខណា លោកប្ដីប្រពន្ធស្ដាយចង់រស់នៅជាមួយប្ដីរហូតដល់ចាស់ ប្ដីសន្យាថាមិនអោយប្រពន្ធពិបាកចិត្តទេ តែឥឡូវលោកប្ដីអោយប្រពន្ធពិបាករហូតដោយលោកប្ដីទៅចោលប្រពន្ធមិនបានលាមួយម៉ាត់សោះហ្នឹង»៕