ប្រិយមិត្តប្រាកជាហើយថាមួយរយៈនេះ តារាចម្រៀងដ៏ល្បីឈ្មោះ លោក ខេមរៈ សេរីមន្ត កាន់តែបង្ហាញពីវត្តមានសមាជិកគ្រួសារ ជាពិសេស សកម្មភាពរស់នៅដ៏មានសុភមង្គល ដែលអ្នកណាបានឃើញហើយ ពិតជាកោតសរសើរគ្រប់ៗគ្នា។
លោកតែងតែបានបង្ហាញពីសកម្មភាពដ៏ផ្អែមល្អែមជាមួយនឹងភរិយារបស់ខ្លួន ដែលធ្វើឲ្យហ្វេនៗជាច្រើន បានស្គាល់ក៏ដូចជាឃើញពី មុខមាត់ភរិយារបស់លោកយ៉ាងច្បាស់ៗ ដែលពិតជាមានសម្រស់យ៉ាងស្រស់ស្អាត
មានភាពទាក់ទាញក្នុងក្រសែភ្នែកទស្សនិកជនជាច្រើន ថែមទៀតផង។ ស្នេហារបស់តារាចម្រៀងដ៏ល្បីរូបនេះ មើលទៅពិតជាមានសុភមង្គលជាខ្លាំង។ ហើយជាក់ស្ដែងម្សិលមិញនេះ ខេមរៈ សេរីមន្ត
បានបង្ហាញនៅឡានថ្មីស៊េរីទំនើបមួយគ្រឿង ដែលភរិយារបស់លោក ទិញជូន មានតម្លៃមិនចេះតិចម៉ឺនដុល្លារ ជាម៉ាក Roll Royce ពណ៌ខ្មៅ ដោយរូបលោកក៏បានលើកឡើងដូច្នេះថា៖
«ភរិយាខ្ញុំសួរខ្ញុំថាហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹងតើបងចូលចិត្តឡានតូចអត់ខ្ញុំថាមានអីចូលចិត្តតាសស្រាប់តែឡានមកដល់មុខផ្ទះតែម្តង😄អរគុណភរិយាសម្លាញ់🙏»៕