លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា ជន ដៃ ដល់ ដែលបាន បា ញ់ ស ម្លា ប់ នាយរងនគរបាលព្រហ្មទណ្ឌ
ពេលនេះបាន ស្លា ប់ ហើយ ក្រោយពេលផ្ទុះអា វុ ធ មួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារជននេះបាន បា ញ់ តដៃមិនព្រមប្រគល់ខ្លួន។ ករណី ផ្ទុះអា វុ ធ នេះ បានកើតឡើងនៅល្ងាច
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចអូរកណ្តៀង ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីកម្លាំងនគរបាលនាយកដ្ឋាន ព្រ ហ្ម ទ ណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលស្រុកសំបូរ
នឹងនគរបាលខេត្តស្ទឹងត្រែង ឡោមព័ទ្ធជន ដៃ ដល់។ ជនដៃដល់ដែលត្រូវបា ញ់ ស្លា ប់ ក្រោយតដៃជាមួយសមត្ថកិច្ចនេះ មានឈ្មោះ អ៊ា ណារ៉េន ដែលបាន បា ញ់ ស ម្លា ប់ លោកវរសេនីយ៍ រ៉េត ស៊ីណាត នាយរងការិយាល័យ ព្រ ហ្ម ទ ណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ
កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីមានទំនាស់ដោយសាររឿង គ្រោះ ថ្នាក់ ចរាចរណ៍ នៅមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ៕