ជាកូនកំព្រាឪពុកម្ដាយ នៅជាមួយអ៊ុំស្រីដែលជាអ្នកជំងឺនៅតែលើរទេះរុញ បន្ទាប់ពីរៀនសូត្រឆ្លៀតបេះត្រួយស្ដៅមកលក់ដើម្បីបានលុយទិញ សៀវភៅប៊ិច

0

កូនគេកើតមកមានចំណីហូបចុកគ្រប់គ្រាន់ មានសម្ភារៈរៀនសូត្រមិនខ្វះអោយតែ ហារមាត់សុំឪពុកម្ដាយ។ ប៉ុន្តែដោយឡែកអ្វី ប្អូនស្រីម្នាក់នេះ ពិតជា ក ម្ស ត់ ពេកហើយ ហេតុតែចង់រៀនសូត្រ

តែខ្លួនក្រ ក៏ទំនេរពីការសិក្សា ឆ្លៀតបេះត្រួយស្ដៅមកលក់ដើម្បីបានលុយទិញ សៀវភៅ ប៊ិច ដើម្បីអាចរៀនសូត្រនឹងគេបាន។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Stiren Shop

បានបង្ហោះសារពីជីវិតដ៏កំសត់របស់ក្មេងស្រីម្នាក់ ដែលគាត់មានជីវភាពខ្សត់ខ្សោយ នេះអោយដឹងថា៖ ថ្ងៃទី15ខែមករាឆ្នាំ2021 កុមារី ប៉ុន ចន្ធី ជាសិស្សថ្នាក់ទី5(ក)នៃសាលាបឋមសិក្សាគោករំល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

គាត់ជាកូនកំព្រាឪពុកម្ដាយ នៅជាមួយអ៊ុំស្រីដែលជាអ្នកជំងឺនៅតែលើរទេះរុញ ។ កូនមករៀនផងឆ្លៀតបេះត្រួយស្ដៅមកលក់ដើម្បីបានលុយទិញ សៀវភៅប៊ិច…..។ ហេតុនេះបើលោក លោកស្រី សប្បុរសជនបានឃើញ មេត្តាជួយគាត់ផង ។ 0977556641៕