រំភើបពេកតារាកំប្លែងជើងចាស់ លោកពូ កុយ រំភើបចិត្តបំផុត ក្រោយឃើញសម្តេចតេជោ ហ៊ុន សែន បានចូល Comment ក៏បាននិយាយវិញថា…

0

តារាកំប្លែងជើងចាស់ នាយកុយ ដែលត្រូវបានប្រជាជនខ្មែរទទួលស្គាល់ថា ជាតារាកំប្លែងម្នាក់ដែលប្រកបដោយសមត្ថភាព កំប្លុកកំប្លែង និងតែងតែបម្រើចំណីចក្ខុរបស់ប្រជាជនខ្មែរ ហើយផ្ទុះសំណើចអស់រយ:ពេលជាយូរឆ្នាំមកហើយ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកពូ កុយ បានសម្តែងការត្រេកអរ ក្រោយពីបានឃើញសារការខមិន របស់សម្តេចតេជោ ហ៊ុន សែន ។ នៅក្នុងការខមិន របស់សម្តេចតេជោ ហ៊ុន សែន

លោកបានមានប្រសាសន៍ថា “លោកកុយ គួរទទួលវ៉ាក់សាំងមុនគេ ក្នុងចំណោមអ្នកទទួលមុន”។ “ទទួលបានវ៉ាក់សាំងនឹងមានហាងឆេងខ្ពស់”។ នៅក្រោយ ពេលដែលសម្តេចថ្លែងមានប្រសាសន៍នៅក្នុងComments ដូច្នេះ

លោកកុយក៏បានបង្ហោះសារ តាមបណ្តាញសង្គមហ្វេកបុកយ៉ាងដូចនេះថា៖ ថ្ងៃនេះខ្ញុំសប្បាយចិត្តសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិន

មួយលានដូរ ហើយលោកមានប្រសាសន៍ថាលោកុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោម អ្នកទទួលមុន។ ទទួលវ៉ាក់សាំងបាននិងមានហាងឆេងខ្ពស់ ខ្ញុំបាទសូមថ្លែងអំណរអរគុណចំពោះសម្ដេច ដែលលោកបានផ្ដល់

កិត្តិយសឱ្យខ្ញុំបានចាក់វ៉ាក់សាំងមុនគេ ខ្ញុំបាទសូមជូនពរសម្ដេចទាំងទ្វេព្រមទាំងកូនប្រុសកូនស្រីចៅប្រុសចៅស្រី ឱ្យជួបតែសេច្តីសុខកុំឲ្យមានជំងឺរបៀតបៀន ដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យបានរុងរឿងបន្តទៀត

អរគុណសន្តិភាព៕ខាងក្រោមនេះជាប្រសាសន៍របស់សម្តេច ព្រមទាំងសារថ្លែងអំណរគុណ និងត្រេកអររបស់តារាកំប្លែងកុយ៖