គង់ ចាន់ស្រីមុំ គឺជាតារាសម្តែងម្នាក់ដែលមានឈ្មោះបោះសម្លេងមួយរូប នៅក្នុងស្រទាប់បេះដូងយុវវ័យ ដោយសារតែតារាមួយរូបនេះ មានស្នាដៃច្រើនដោយធ្លាប់បានចូលរួមសម្តែងភាពយន្តនិង
វីដេអូចម្រៀងខារ៉ាអូខេជាច្រើនផងដែរ។ ជាការពិតណាស់ មកទល់ពេលនេះ អាចនិយាយបានតារាសម្តែងរូបនេះ បានទទួលភាពជោគជ័យបាត់ទៅហើយ នៅក្នុងអាជីពក្នុងវិស័យសិល្បៈ ក្រៅពីនេះទៀត
អ្នកនាងក៏បានរៀបការសាងគ្រួសារនិង ថែមទាំងមានកូនស្រីមួយរូបទៅហើយ ប៉ុន្តែសម្រស់ក៏ដូចជារូបរាងដូចជាហាក់នៅស្អាតដដែល។ និយាយពីកូនស្រី ឈ្មោះ ម៉ូម៉ូ ស្អាតមិនសរសេីរមិនបាន ពីភាពគួរឲ្យស្រលាញ់របស់គេ
ជាពិសេសនោះសរសើរដល់ ទឹកដៃ នៃការស្ទីលលេងខ្លួន មិនថាសម្លៀកបំពាក់ ឬម៉ូតសក់នោះទេ គឺ ស្រីមុំ បានរៀបចំឲ្យកូនស្រី យ៉ាងសមសួនតែម្តង៕ កាន់តែជ្រាបច្បាស់សូមមើលវីដេអូខាងក្រោម៖