មើលហើយព្រឺសម្បុរខ្ញាកតែម្ដង! សូម្បីតែព្រះសង្ឃ ក៏ចា ប់ មិនចង់ជាប់ដែរ! តារាសម្តែងវ័យក្មេង ផាត់ តាភូ ត្រូវវិញ្ញាណចូលសណ្ឋិតស្តែងៗតែម្ដង! (មានវីដេអូ)

0

កាលពីម្សិលមិញនេះ បាន​បង្ក​ឲ្យមាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ​បន្ទាប់ពី​មានអ្នកលេងបណ្តាញសង្គម បង្ហោះ​អំពី​វីដេអូជាច្រើន​ អំពីតារាសម្ដែងវ័យក្មេង លោក ផាត់ តាភូ​ ត្រូវ​បាន​វិញ្ញាណ​ចូល​សណ្ឋិត​ស្តែងៗតែម្តង។

តួយ៉ាង តាមប្រភពដដែល ការបង្ហោះ​របស់​ម្ចាស់ ​អាខោន​ TikTok មួយ ​ដែល​មាន​ឈ្មោះថា parady777x បានបង្ហោះ ​វីដេអូ​ជាច្រើន របស់តារាសម្តែង លោក​ ភូ ​ត្រូវវិញ្ញាណចូលសណ្ឋិត

ជាមួយការបង្ហាញ នូវកាយវិការប្លែកៗខុសពីធម្មតាទាំងស្រុង ហាក់មានការខឹងសម្បាយ៉ាងខ្លាំង ដែលស្ដាប់ហើយ ពិតជាគួរឲ្យព្រឺសម្បុរ និងគួរឲ្យខ្លាចខ្លាំងមែនទែន។

យ៉ាងណាមិញ យោងទៅតាមម្ចាស់គណនី ដែលបានរៀបរាប់លើខាង ប្រហែលជាមានពាក្យ ខុសពាក្យ ខុសសម្ដី ​ជាមួយម្ចាស់​ថែរក្សាកន្លែងនោះ​ ​ទើប​បានជា​កើត​មាន​រឿង​​ បែបនេះឡើង​៕

វីដេអូ៖

ប្រភព៖khmerload