ប្រពន្ធស្ទើតែបា ត់ បង់ស្មារតី ស្ដាយស្រណោះប្ដីដោយសារតែបា ត់ បង់ លឿនពេក ក៏និយាយថា៖ រូបថតយើង៤នាក់ មិចក៏ប្តីមិនជួយមកពរកូនយើងផង..

0

សូមជម្រាបបន្តិចថា មានហេតុការណ៍ គ្រោះ ថ្នាក់ ចរាចរណ៍មួយ បានកើតឡើង នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី បណ្តាលឲ្យបុរសម្នាក់ ស្លា ប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យឯកជន ខណៈជន រ ង គ្រោះ បើករថយន្ត

យ៉ាងលឿន ជ្រុលចង្កូតបុករបាំងក្បាលពុះចែកទ្រូងផ្លូវ កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត Ford Ranger ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ 2BA-1827 បើកបរដោយឈ្មោះ លីម ឡាយអ៊ូ ភេទប្រុស អាយុ៣០ឆ្នាំម្នាក់

រស់នៅសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ បើកបរទិសដៅ ពីកើតទៅលិច មានល្បឿនយ៉ាងលឿនដូចហោះ លុះពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតបុករបាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យគាបជាប់តៃកុងក្នុងរថយន្ត ។

ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះ មានរថយន្តមន្ទីរពេទ្យឯកជនមួយកន្លែង បានដឹកជនរងគ្រោះខាងលើ ទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ នៅមុនពេលទៅដល់មន្ទីរពេទ្យ ទើបដឹកជនរងគ្រោះមកទីតាំងកើតហេតុវិញ ។

ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុកប្រពន្ធនៃជន រ ង គ្រោះ ក៏បានបង្ហោះសារមួយឃ្លាយ៉ាងមានអត្ថន័យថា៖ «រូបថតយើង៤នាក់ ប៉ា កូន ម៉ាក់ ណាប្តី មិចបងមិនជួយពរកូនអូនចឹង ហាសប្តី»៕