មិនងាយទេ! ចូលផលិតកម្ម Galaxy មិនបានប៉ុន្មានផង ស្រាប់តែលោក ព្រាប សុវត្ថិ ពោលពាក្យទៅកាន់លោក ឡេង ណាវ៉ាត់ត្រា

0

ដូចដែលដឹង និងល្បីខ្លាំងកាលពីពេលកន្លងទៅ ដែលកំពូលតារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ បានចាកចេញពីផលិតកម្មហង្សមាស ដែលជាទ្រនំចាស់ធ្លាប់ជ្រកអស់រយៈពេលប្រមាណ ២៣ឆ្នាំមកនេះ ហើយបានផ្លាស់ចូលផលិតកម្ម កាឡាក់ស៊ី។

ការចូលផលិតកម្មខាងលើនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសទៅលើតម្លៃខ្លួនតារាលំដាប់ប្រទេសមួយនេះ ដែលរហូតដល់ទៅជាង៣០មុឺនដុល្លារ។

មានមតិខ្លះថាលោក ព្រាប សុវត្ថិ ចូលកាឡាក់សុី និងលែងល្បីដូចមុន ប៉ុន្តែមិនមែនដូចជាការលើកឡើងឡើយ បទចម្រៀង «ភូមិខ្ញុំ update» ដែលផលិតឡើងដោយផលិតកម្ម Galaxy Navatra រៀបរាប់ពី

ទិដ្ឋភាពពិតនៃការរស់នៅរបស់ប្រជាជនខ្មែរពីអតីតកាល និងបច្ចុប្បន្នកាល ដែលជាស្នាដៃនិពន្ធដោយកញ្ញា តន់ ចន្ទសីម៉ា និពន្ធជូនកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បច្ចុប្បន្ននេះកំពុងផ្ទុះខ្លាំងដោយមិននឹកស្មានដល់ ដោយមានអ្នកចូលទស្សនាជិត៨លានដង ក្នុងរយៈពេលតែ១ខែប៉ុណ្ណោះ នៅក្នុងបណ្ដាញសង្គមយូធូប។

យ៉ាងណាមិញនៅមុននេះបន្តិច នាយប់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ បើយោងតាមប្រភពលោក ព្រាប សុវត្ថិបានបង្ហោះរូបភាពមួយសន្លឹក ដែលថតជាមួយ ឧកញ៉ា ឡេង ណាវ៉ាត្រា ព្រមទំាងទំលាយអារម្មណ៍ ក្នុងចិត្ត

ដ៏គួរឲ្យចាប់អារម្មណ៍ ថា៖ «ការយកចិត្តទុកដាក់របស់មេ គឺជាសេចក្តីសុខ របស់កូនចៅ»។ ការលើកឡើងរបស់លោក បែបនេះពិតជាកម្រណាស់ ហើយច្បាស់ណាស់បង្ហាញថាលោកពេញចិត្តខ្លាំងនឹងនៅទ្រនំសព្វថ្ងៃនេះ៕