ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កុមារីម្នាក់មាន ឈ្មោះ ពេញសួស្ដី បានយកក្រម៉ាមក ច ង ក ស ម្លា ប់ខ្លួន ដែលមានអាយុប្រហែល ៨ឆ្នាំ
មូលហេតុ ដណ្ដើមទូរសព្ទគ្នាលេង មិនបាន ក៏បានសំរេចចិត្តច ង ក ស ម្លា ប់ខ្លួន ឪពុកម្ដាយមិនបាននៅផ្ទះទេ នាំគ្នាទៅរកស៊ីនៅឯប្រទេសថៃ ដោយទុកកូននៅជាមួយជីដូន នៅ នឹងផ្ទះ។
តាមការបំភ្លឺពីស្ត្រីឈ្មោះមាស រ៉ុម អាយុ៥៨ឆ្នាំ ត្រូវជាជីដូនបង្កើតរបស់ក្មេងស្រី រ ង គ្រោះ បានរៀបរាប់ប្រាប់ថា នៅព្រឹកថ្ងៃកើតហេតុ គាត់ឃើញចៅៗរបស់គាត់ ឈ្មោះពីន សួស្តី (ក្មេងស្រី រ ង គ្រោះ) ឈ្មោះធី ស៊ីពេជ ភេទស្រី អាយុ១៤ឆ្នាំ និងឈ្មោះធី ថេន ពួកគេនៅលេងក្នុងផ្ទះជាមួយបងប្អូនរបស់គេ
ចំណែករូបគាត់.ក៏ទៅដាំស្លនៅខាងមុខផ្ទះ ពេលនោះចៅ ឈ្មោះពីន សួស្តី និងឈ្មោះធី ថេន បានដណ្តើមទូរស័ព្ទគ្នាលេង ឃើញដូច្នោះ គាត់ប្រាប់ថា ចែកគ្នាមើលម្តងម្នាក់ទៅ ស្រាប់តែចៅស្រី រ ង គ្រោះឈ្មោះពីន សួស្តី ខឹ ង ក៏ដើរចេញបា ត់ ទៅ។
មួយ.សន្ទុះក្រោយមក ឈ្មោះ ស៊ីពេជ ដើររកឈ្មោះសួស្តី ហូបបាយ ខ្លួនប្រាប់ថា សួស្តី ខឹ ង នឹងខ្លួននៅក្នុងបន្ទប់ខាងក្រោយ ទើបឈ្មោះ ស៊ីពេជ បាន រ ត់ ទៅមើល ក៏ឃើញ ឈ្មោះសួស្តី ចង កនឹងក្រមា ភ្ជាប់ ជាមួយស្នួហាល ខោអាវ ស្លា ប់ ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកខេត្ត សហការជាមួយជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា គ្រូពេទ្យ រដ្ឋ អំ ណា ច ភូមិ-ឃុំ និងសាច់ញ.តិសព ធ្វើការពិនិត្យ ស ព និង កន្លែងកើតហេតុ ដោយពិនិត្យ ឃើញថា នៅលើដងខ្លួន ស ព ពុំមានឃើញ ស្លា ក ស្នា មគួរកត់សម្គាល់ឡើយ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ក្មេងស្រី រ ង គ្រោះ ពិតជាស្លា ប់ ដោយសារចង ក ធ្វើ អ ត្ត ឃា ត ប្រាកដមែន។ ស ព ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើ បុ ណ្យ តាមប្រពៃណី៕