ចាប៉ីដងវែង មានប្រវត្តិ ដ៏យូរលង់ណាស់ មកហើយក្នុងសង្គមខ្មែរ ។ កាលណាគេឮ ពាក្យថា “ចាប៉ី” ចាស់បុរាណខ្មែរ សំគាល់ទុកថា ជាតន្ត្រីម៉្យាង ដែលច្រៀងអប់រំ ប្រៀបធៀបសង្គម, រិះគន់សង្គម,
ផ្តល់ជា គតិបណ្ឌិត សំរាប់ដាស់តឿន ដល់កូនចៅជំនាន់ក្រោយ ។ ពាក្យទំនៀម ទាំងអម្បាលនេះ បច្ចុប្បន្នកំពុងត្រូវបាន យុវជនសម័យថ្មី គេនាំគ្នាបំភ្លេច និងរិះគន់ថា ជាតន្ត្រីហួស សម័យហើយ ទោះបីមានអ្នក ចម្រៀងដ៏ល្អឯក ប៉ិនប្រសប់យ៉ាងណា ក៏គ្មានប្រយោជន៍ដែរ ។
ដោយឡែកថ្មីៗនេះ បើតាមការឲ្យដឹងពីម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាហង្ស សំណាង លោកបានបង្ហោះសារថា៖ កវីនិពន្ធជើងចាស់លាក់ខ្លួនពូអាត្មានៅក្នុងគុម្ពឬស្សីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំមិនដែលមានបងប្អូនប្រិយ
មិត្តណាស្គាល់គាត់គាត់ទេសូមមេត្តាសណ្ដាប់នៅចាប៉ីដងវែងច្រៀងជូនដោយកវីជើងចាស់មានឈ្មោះថាលោកគ្រូ អុិន សារ៉េនម៉ោង 5:15 នាទីចាប់ផ្ដើមប្រគុំសូមមេត្តាជួយស៊ែរ ទាំងអស់គ្នាម្នាក់មួយផងបាទផ្សាយចេញពីរ ព្រៃឈើទាល ឃំុប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង៕
វីដេអូ៖