ករណីបែបនេះទៀតហើយ! លោកតាំង គីមឡេង ត្រូវក្រុមក្មេងស្ទាវ កាក់ប្ល ន់ លុយ ម៉ូតូទាំងកណ្តាលយប់ (មានវីដេអូ)

0

លោក តាំង គីមឡេង ដែលជាបុគ្គលម្នាក់ល្បីក្នុងបណ្ដញសង្គមហ្វេសប៊ុក តាមរយៈការងារមនុស្សធម៌នោះ ត្រូវបានជន ស ង្ស័ យ ជាច្រេីននាក់ជិះម៉ូតូជាច្រេីនគ្រឿងមកពីក្រោយហេីយបានកៀរម៉ូតូលោកអោយឈប់ ប្លន់ លុយ ម៉ូតូ ប៉ុន្តែសំណាងល្អ ដែលលោកអាចរកទីកន្លែងមានសុវត្ថិភាពទាន់ពេល។

ហេតុការណ៏កេីតឡេីងកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២១​ នៅមុខខារ៉ាអូខេចិនមួយកន្លែង​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងនោះប្រជាពលរដ្ឋបាននាំគ្នា ជន ស ង្ស័​ យ ចំនួន ២នាក់ ក្នុងចំណោមបក្ខពួកជាច្រេីននាក់ ត្រូវបានប្រជាពលរដ្ឋចា ប់ ក្របួចបាន រួចប្រគល់ជូនកងរាជអាវុធហត្ថយកទៅសាកសួរនាំ។

ក្រោយសួរនាំទើបដឹង ពួកក្រុមទាំងអស់នេះ មានបំណងចង់ប្លន់។ យោងទៅតាមវីដេអូ ដែលបានបង្ហោះទៅលើបណ្តាញសង្គមយូធូប ហេតុការណ៍ដែលគួរឱ្យភ្ញាក់ផ្អើលមួយនេះ បានកើតឡើង

នៅពេលដែលលោក ជិះម៉ូតូម្នាក់ឯង ម៉ាក់អាCub មានតម្លៃជាង ៣ពាន់ដុល្លារ ត្រូវបានជន ស ង្ស័ យ មានគ្នាចំនួន ៤ម៉ូតូ បានឲ្យរូបលោកអែបគៀនរកប្ល ន់ តែម្តង។

ករណីបែបនេះគឺតែងតែមានជារឿយៗ ដែលជនខិ ល ខូ ច ធ្វើដូចជាមានរឿងដេញវាយគ្នាជាមួយនឹងជនរងគ្រោះ ហើយប្ល ន់ យកតែម្ដង។ ម្យ៉ាងវិញទៀតក្រុមនេះតែងតែបង្កអសន្តិសុខក្នុងសង្គមដែលសមត្ថកិច្ចគួរតែមានវិធានការដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ៕

វីដេអូ៖