លោក ប៉ែន ចំរ៉ុង ឡើងភ្នំឱរ៉ាល់មួយលើកនេះ ព្រឺខ្នង ព្រឺសម្បុរ និង ជួបរឿងអស្ចារ្យជាច្រើននឹកស្មានមិនដល់…

0

តារាសម្ដែង និងពិធីករដ៏មានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ លោក ប៉ែន ចំរ៉ុង ពេលនេះ តារារូបនេះកំពុងកសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខតែម្ដង។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ

លោកទើបតែទទួលបានសមាជិកថ្មីបន្ថែមចូលមកក្នុងជីវិត គឺជាកូនស្រីគួរឲ្យស្រលាញ់ម្នាក់។ ជាមួយគ្នានេះដែរ ក្រោយមានកូន គេឃើញតារារូបនេះ តែងតែបង្ហោះរូបភាពបង្ហាញពីសុភមង្គលក្នុងគ្រួសារជាញឹកញាប់ផងដែរ។

ដោយឡែកនៅមុននេះបន្តិចបើយោងតាមប្រភពរូបលោក បានសេសេររៀបរាប់រ៉ាវចម្លែកៗមួយចំនួនយ៉ាងបែបនេះថា ៖ «ឡើងភ្នំឱរ៉ាល់មួយលើកនេះ ព្រឺខ្នង ព្រឺសម្បុរ និង ជួបរឿងអស្ចារ្យជាច្រើននឹកស្មានមិនដល់ ។ ថ្ងៃនេះថ្ងៃល្អពិសេស ថ្ងៃសីល

ចំថ្ងៃព្រហស្បតិ៍្ត សូមមនុស្សកើតចិត្តស្មោះ បោះចោលសំរាមក្នុងចិត្ត សូមទេវតាថែរក្សាព្រឹក្សព្រៃវត្ថុស័ក្ដិសិទ្ធិទាំងមួយមុឺនលោកធាតុ ជួយ ថែរក្សាឱ្យមនុស្សគ្រប់រូបមានក្តីសុខ សន្តិភាពផ្លូវចិត្ត សុខសប្បាយសុវត្ថិភាពគ្រប់ៗគ្នា សាធុៗៗ»៕