ស្ងាត់ៗ ស្រាប់តែអ្នកនាង ឱក សុគន្ធកញ្ញា ពោលរឿងបែបនេះ៖ ពេលដែលសោកសៅ គឺជាពេលដែលយើងមិនសប្បាយចិត្ត មិនសប្បាយចិត្តគឺ…

0

ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងដ៏ល្បីខ្លាំងមួយរូបនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានគោរពស្រលាញ់ពីសំណាក់បងប្អូនជាច្រើននាក់ ដែលជាពិសេសគឺយុវវ័យជំទង់តែម្តង

មិនថាប្រុសឬ ស្រីទេ គឺនិយមស្តាប់បទចម្រៀងរបស់តារាម្នាក់នេះតែម្តង។ ជាការពិតណាស់ ប្រជាប្រិយភាពដែល តារាមួយដួងនេះទទួលបានពីអ្នកគាំទ្រមិនត្រឹមតែសម្លេងរបស់អ្នកនាងនោះទេ

គឺគួបផ្សំទៅនឹងសម្រស់ដ៏ស្រស់សោភាផងដែរ ដែលកន្លងមកគឺមហាជនតែងឃើញការបង្ហោះរូប បង្ហាញសម្រស់បានលក្ខណៈសុភាពរាបសារផងដែរ។

ដោយឡែកកាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាង ហាក់មានទុក្ខកង្វល់បន្តិចបន្តួច រួចក៏បង្ហោះសារថា៖ “ពេលដែលសោកសៅ គឺជាពេលដែលយើងមិនសប្បាយចិត្ត មិនសប្បាយចិត្តគឺជាពេលដែលយើងគិតច្រើន

ហើយពេលដែលគិតច្រើនពេកធ្វើឲ្យយើងពិបាកចិត្ត រៀនទំលាក់វាចុះឲ្យអស់ ហើយធ្វើចិត្តឲ្យសប្បាយៗ គ្មាននណាម្នាក់អាចនាំអ្នកទៅកាន់កន្លែងសប្បាយបំផុត ជាងយើងខ្លួនឯងដែលលអាច

ទំលាក់រឿងមិនល្អចោលខ្លះ ហើយធ្វើចិត្តខ្លួនឯងឲ្យសប្បាយនោះទេ MV shooting “៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖