សូមឪពុកម្ដាយគ្រប់រូបមេត្តាប្រុ ង ប្រ យ័ ត្ន មើលថែកូនឲ្យអោយបានល្អ កុំអោយមានរឿងកើតឡើងដូចករណីមួយនេះ ដែលមានក្មេងប្រុសពីរនាក់ បានបាត់បង់ជីវិតជាមួយគ្នា ក្នុងពេលតែមួយ ដោយសារតែលង់ទឹក។
ក្មេងប្រុសទាំងពីរនាក់នោះ ដោយម្នាក់ អាយុ០៨ ឆ្នាំ មានឈ្មោះថា វ៉ាន់ វិរះឆៃ និងម្នាក់ទៀតមានឈ្មោះថា អឿន សុខមេត្តា ភេទប្រុស អាយុ០៨ឆ្នាំដូចគ្នា ដែលពួកគាត់ទាំងពីរនាក់ បានទទួលមរណភាព កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៤ និង ៥០នាទីល្ងាច។
ហេតុការណ៍ដ៏សោកសៅមួយនេះ បានកើតឡើង នៅចំណុច រណ្តៅដីមួយកន្លែង ស្ថិតនៅភូមិ ច្រឡាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ក្រោយពេលកើតហេតុ ក្រុមគ្រួសាររបស់ពួកគាត់ពិតជារន្ធត់ចិត្តជាខ្លាំង ជាពិសេសគឺលោកមានគុណតែម្តង៕