ញាក់សាច់ ទិដ្ឋភាពមង្គលការប្អូនស្រី ឧកញ៉ាឡេង ណាវ៉ាត់ត្រា ដាក់ឡានមុខរោងសុទ្ធតែទំនើបៗ ហើយលេចមុខសុទ្ធតែតារាចម្រៀងល្បីៗជាច្រើន…

0

នៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃចូលរោងជ័យសិរីមង្គល របស់ឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត់ត្រា ដែលធ្វើឡើងយ៉ាងអធិកអធម មានការជួបជុំ ចូលរួមយ៉ាងច្រើន ពីសំណាក់ក្រុមគ្រួសារទាំងសងខាង ពោរពេញដោយស្នាមញញឹមខ្លាំងតែម្តង។

យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ គឺជាថ្ងៃជោគថ្ងៃជ័យ សេរីសួស្តី ដោយប្អូនស្រី របស់លោក បានរៀបចំពិធីមង្គល យ៉ាងអធិកអធម និងមានការដេគ័រយ៉ាងស្រស់ស្អាត​ គួរឲ្យទាក់ទាញបំផុត។

តែអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍នោះគឺ នៅក្នុងកម្មវិធី ក៏មានការដាក់លំអរជាមួយនឹង​ ឡានស៊េរីទំនើបៗជាច្រើនគ្រឿង នៅមុខរោង ដែលមានតម្លៃរាប់ម៉ឺនដុល្លារតែម្តង។

នៅក្នុងពិធីមង្គលជ័យនោះ គេសង្កេតឃើញមានសុទ្ធតែតារាចម្រៀងល្បី បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយស រួមមាន៖ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ភរិយា ព្រមទាំងកូន, លោក ខេមរៈ សិរីមន្ត

និងភរិយា, អ្នកនា ចន ចន្ទលក្ខិណា និងស្វាមី, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា, លោក វង្ស ថាណាន់ , លោកប៉ែន ចំរ៉ុង និងមានអ្នកសិល្បៈ ព្រមទាំងបុគ្គលល្បីជាច្រើនរូបទៀតផងដែរ៕