លៀង ចាន់ឡា ដល់ដំណាក់កាលលំបាក លើកអង្វរទាំងទឹកភ្នែក ឲ្យបងប្អូនជួយហៅនាងទៅច្រៀងផង ខណៈនេះកំពុងតែ…

0

នៅមុននេះបន្តិចបើយោងតាមប្រភពលោក អុឹម ជីវ៉ា បានទម្លាយរឿងនឹកស្មានមិនដល់ទាក់ទងនឹងអតីតបេក្ខនារី X Factor Cambodia កញ្ញា លៀង ចាន់ឡាបែបនេះថា ៖ “ហ៊ឺ..អាណិត

ណាស់ អតីតបេក្ខនារី X Factor កញ្ញា លៀង ចាន់ឡា ហូរទឹកភ្នែក លើកដៃសុំអោយបងប្អូន ហៅនាងទៅច្រៀងតាមកន្លែងផ្សេងៗផង ពេលនេះ លៀង ចាន់ឡា និយាយថា នាងដាច់បាយហើយ គ្មានលុយបង់បន្ទប់ជួលទេ ហើយម៉ូតូត្រូវលក់

អស់ទៀត ដោយសារ ព្យាបាលជំងឺធ្ងន់ របស់ម្តាយ ! បើបងប្អូនមានហាងច្រៀងអី ហៅនាងទៅច្រៀងផង !”។ លៀង ចាន់ឡា ក៏បានចូល comment ក្នុងផុសនេះ ហើយបញ្ជាក់បន្ថែមថា “សូមអភ័យទោសផងចា៎ នាងខ្ញុំ លៀង ចាន់ឡា ខ្ញុំសុំទោសដែលបាន

បង្ហាញឲ្យដឹង ព្រោះប្អូនគ្រាន់ចង់បានការងារធ្វើ មានលុយជួយម៉ែ ពេលនេះ នាងខ្ញុំពិតជាគ្មាន សឹងតែបាយហូប សង្ឃឹមបងប្អូននឹងមិនជេរ”។ ចាន់ឡា បានស៊ែរផុសនេះ ហើយបន្ថែមថា

“បងប្អូនហៅច្រៀងផងចា៎ រាល់ថ្ងៃអត់មានអីក្រៅពី លក់ផ្លែឈើទេ សុំទោសផង ដែលខ្ញុំបង្ហាញឲ្យដឹង ថាមិនបញ្ចញទេ”៕ សូមមើលរូបភាពខាងក្រោម៖