នាថ្ងែទី២៣ ខែមករា ឆ្នាំ២០២១នេះ មានហេតុការណ៏ដ៏ រ ន្ធ ត់ មួយកើតឡើង នៅ ខេត្តនគររាជសីមា (NakhonRatchasima) ប្រទេសថៃ ដែលបាន បា ក់ ស្ពានអាកាស
បណ្ដាលឲ្យមានមនុស្ស រ ង របួ ស១០នាក់ ក្នុងចំណោមនោះក៏មានពលករខ្មែរ ភូមា និងថៃផងដែរ។ គ្រោះ ថ្នាក់ដ៏ រ ន្ធ ត់ នេះ បណ្ដាលឲ្យជន រ ង គ្រោះ ខ្លះបាក់ជើង និងខ្លះបា ក់ ដៃ។
ប៉ូលិសបានរកឃើញថា ការបាក់ស្ពាននេះដោយសារកំ ហុ ស បច្ចេកទេស ដែលបានចាក់ស៊ីម៉ង់ច្រើនហួសកម្រិត ធ្វើឱ្យជើងទម្រស្ពានមិនអាចទ្រទម្ងន់បាន ហើយក៏បាក់តែម្តង។
ក្រុមហ៊ុនសាងសង់មានឈ្មោះ Sang Chokechai Consortium កំពុងព្យាយាមរុះរើបំណែកទាំងនេះចេញ ដើម្បីសង្រ្គោះកម្មករយកទៅពេទ្យ ហើយរ៉ាប់រងលើការចំណាយក្នុងការព្យាបាលពលករដែល រ ង រ បួ ស ៕