ក្មេងស្រីម្នាក់យល់សប្តិឃើញនាគចុះលេងទឹកស្រះ ដល់ព្រឹកឡើងផ្អើលអ្នកភូមិមកមើលឃើញផុសមក…បានអ្នកភូមិសុំលេខឆ្នោតព្រៀត

0

ប្រិយមិត្តជ្រាបច្បស់រួចហើយសំរាប់អបិយជំនឿតែងតែមានសំរាប់មនុស្សម្នាក់ៗ យ៉ាងណាមិញមានហេតុការណ៌គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងដែលស្ថិតនៅក្នុងភូមិទ្យុមផុត

ក្រុមទី៧ ស្រុកស៊ីខរភូមិ ខេត្តសុរិន្ទ ប្រទេសថៃ មានក្មេងស្រីម្នាក់អាយុ ១០ឆ្នាំ បានយល់សុបិនឃើញសត្វនាគមកលេងទឹកក្នុងស្រះមួយកន្លែងក្បែរផ្ទះរបស់នាង ហើយស្រាប់តែកន្លងទៅបានតែមួយថ្ងៃ ស្រាប់តែអ្នកភូមិ

បានប្រទះឃើញព្រះពុទ្ធរូបប្រក់នាគក្បាល៧មួយអង្គ ព្រមទាំងរូបនាគក្បាល៥ មួយ និងនាគក្បាល១ ចំនួនមួយផងដេរ ។ក្រោយពីបានឃើញដូចនេះ អ្នកភូមិក៏បាននាំគ្នាយក វត្ថុទាំងនោះមកតម្កល់ទុក ព្រមទាំងធ្វើ

ពិធីបញ្ជូលរូប ទៅតាមជំនឿរបស់អ្នកភូមិ ។តាមការរៀបរាប់របស់ក្មេងស្រីខាងលើ ដែលមានឈ្មោះ Yok បានឲ្យដឹងថា កាលពីយប់ថ្ងៃទី ១ ខែឧសភា នាងបានដេកយល់សុបិនឃើញនាគមកលេងទឹកក្នុងស្រះ ហើយ

រំលងបានតែមួយថ្ងៃស្រាប់តែគេបានប្រទះឃើញព្រះពុទ្ធរូបប្រក់នាគ និងរូបនាគចំនួន២ ដែលស្ទើតែមិនគួរឲ្យជឿទាល់តែសោះ ។ យ៉ាងណាមិញ ក្រោយពីមានព័ត៌មានជាច្រើនបានចុះផ្សាយអំពីហេតុការណ៍នេះមាន

មនុស្សម្នារជាច្រើនបាននាំគ្នាទៅអុជធូបបូជា សុមលេខឆ្នោត ទៅតាមទម្លាប់របស់អ្នកភូមិជនជាតិថៃ ដែលនិយមលេងឆ្នោត ស្ទើរតែទាំងប្រុស ស្រី ចាស់ ក្មេង ៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ