សម្រាប់សិស្សានុសិស្ស ក្នុងប្រទេសកម្ពុជា ភាគច្រើនក្រោយបញ្ចប់វិទ្យាល័យ តែងតែមានក្ដីមួយចង់មកបន្តការសិក្សាក្នុងរាជធានីភ្នំពេញ ដែលពោលពេញទៅដោយ សកលវិទ្យាល័យ វិទ្យាស្ថាន…។ល។
ជាពិសេសពោលពេញដោយការងារ ដែលអាចរកចំណូលបានផងដែរ ដើម្បីផ្គត់ផ្គង់ការសិក្សារបស់ខ្លួន។ និយាយពីរឿងនេះ មានប្អូនប្រុសម្នាក់ កំពុងតែទទួលបានការចាប់អារម្មណ៏ជាខ្លាំង
ដោយសារតែប្អូន ជាសិស្សក្រីក្រ ដែលមកបន្តការសិក្សាក្នុងក្រុងភ្នំពេញ ដោយសារតែគ្មានលុយបង់កន្លែងស្នាក់នៅ ប្អូនប្រុសរូបនេះ បានធ្វើការនៅកន្លែងលក់ បាយគុយទាវមួយកន្លែង ដើម្បីតែប្ដូរជាមួយនិងបាយបីពេល និងកន្លែងស្នាក់នៅប៉ុណ្ណោះ។
នេះបើយោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ Jessi Ca បានសរសេរបង្ហោះអមជាមួយនឹងរូបភាពអោយយើងដឹងថា៖ «ព្រោះតែបន្តការសិក្សានៅទីក្រុង! ធ្វើការដូរបាយបីពេលនិងការស្នាក់នៅ !
ខិតខំតស៊ូឡើងកូន ឪពុកម្តាយសង្ឃឹមលើកូនប្រុសតែម្នាក់នេះហើយ។ ជូនពរកូនសំណាងល្អក្នុងជីវិត»៕ សូមមើលរូបភាពខាងក្រោម៖