ពិតជាច្រើនមែន! មង្គលការប្អូនស្រី​ ស្រាប់តែអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនថវិកាយ៉ាងច្រើនចំនួន ទៅតារាល្បីៗចំនួន…(មានវីដេអូ)

0

ប្រិយមិត្តប្រាកដជាបានជ្រាបហើយ ដែលមង្គលការរបស់ប្អូ​នស្រីបង្កើតរបស់ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ទើបតែកន្លងទៅក្ដៅៗនេះ បានរៀបចំកន្លែងបានយ៉ាងប្រណីត ដោយការដេគ័រនិង រថយន្តសុទ្ធតែមានតម្លៃខ្លាំងមិនធម្មតា ដើម្បីទទួលភ្ញៀវកិតិ្តយសដែលមកចូលរួមផងដែរ។

ដោយឡែកមង្គលការប្អូនស្រី របស់លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា កាលពីយប់មិញនេះ បានប្រព្រឹត្តទៅយ៉ាងអធឹកអធ៍ម ដោយមានតារាល្បីៗជាច្រើនដួងលំដាប់ជួរមុខ បានចូលរួម

ដែលញាំងកម្មវិធីឲ្យកាន់តែមានការសប្បាយរីករាយ ខ្លាំងជាអនេកកប្បការតែម្តង។ យ៉ាងណាមិញក្នុងនោះដែរ សង្កេតឃើញថាពួកគេក៏ បានចូលរួមថតរូបជុំគ្នាយ៉ាងជិតស្និទ្ធ មើលទៅពិតជាមានក្តីសុខពិតមែន។

ដោយឡែកងាកមកក្នុងកម្មវិធីនេះ គេឃើញ លោក យឹម តាស្រង់ បាននាំពាក្យ ពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ហើយប្រកាសរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតថា៖ អ្នកឧកញ៉ា ឡេង ណា

វ៉ាត្រា សូមជូនថវិកាមួយចំនួន ជូនទៅដល់បង ព្រាប សុវត្ថិ 5000 $, តន់ ចន្ទសីម៉ា 5000 $, លោក ខេម 5000 $,ហើយនិងអ្នកក្រុមភ្លេងទំាងអស់ 5000 $ និង លោក ខេមរៈ សិរីមន្ត 5000 $ ដែរ៕

តោះកុំអោយខាតពេលដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖