បញ្ហាម្ទេសឡើងថ្លៃ មិនមែនតែមាននៅក្នុងប្រទេសកម្ពុជាទេ នៅប្រទេសថៃក៏កំពុងតែទទួលបានការត្អូញត្អែផងដែរ ពីសំណាកើប្រជាជនថៃ។
ប្រជាជនក្នុងខេត្តនគររាជសីមាប្រទេសថៃ កំពុងតែពិបាកចិត្ត ដែលម្ទេសឡើងថ្លៃខ្លាំង ដោយនឹកមិនស្មានដល់ ពៅលគឺអាជីវករលក់១ គ្រាប់ក្នុងតម្លៃ ១ បាត (ប្រហែលជិត ២០០ រៀល) ជាតម្លៃដែលមិនធ្លាប់ជួបមកពីមុន។
មូលហេតុក្រោមម្ទេសឡើងថៃខ្លាំងបែបនេះ ត្រូវបានប្រជាជនថៃ យល់ឃើញថា គឺបណ្ដាលមកពីខេត្តមួយចំនួននៅភាគខាងត្បូងនៃប្រទេសថៃ ដែលធ្លាប់ដាំម្ទេសច្រើននោះ ត្រូវរងឥទ្ធិពលដោយសារតែគ្រោះទឹកជំនន់ជន់លិចខ្លាំង។
ប៉ុន្តែវាមិនមែនមានតែហេតុផលមួយនេះទេ ផ្នែកសំខាន់ដែលម្ទេសឡើងថ្លៃនេះគឺ បណ្ដាលឱ្យម្ទេសថ្លៃ ក្នុងនោះក៏អាចបណ្ដាលមកពីឈ្មួញកណ្ដាល ដែលជាអ្នកកំណត់តម្លៃឱ្យឡើងគុណនឹងពីរ គុណនឹងបីផងដែរ៕