ពិតជាពូកែមែន! មានលុយ 11000$ ត្រឹមតែ ៦ឆ្នាំប៉ុណ្ណោះ ធ្វើឲ្យលោកឡេង ណាវ៉ាត្រា រកស៊ីជោគជ័យជាបន្តបន្ទាប់រហូតក្លាយជា «អ្នកឧកញ៉ា»

0

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ដែលកាលពីថ្ងៃទី ២២ មករា ឆ្នាំ២០២១ នេះ ត្រូវបាន

ព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” បានធ្វើឲ្យមានការអបអរសាទរជាច្រើនដែលអ្នកឧកញ៉ាបានវិវត្តន៍ខ្លួនពីពលករធ្វើការនៅប្រទេសកូរ៉េ តស៊ូរកស៊ីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជារហូតជួយសង្គមជាតិជាច្រើន។

នៅក្នុងឆ្នាំ ២០១០ ដោយសារជីវភាពលំបាក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាកចេញពីស្រុកកំណើតនៅខេត្ត ព្រៃវែង។ នៅក្នុងបទសំភាសន៍នៅស្ថានីយ៍ទូរទស្សន៍ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រាប់ថាធ្លាប់លក់ហ្គាស លក់មី ដឹកស្រាលក់ និងបុកល្ហុងជាដើម តែគាត់បរាជ័យរហូត។

លុះក្រោយមកអ្នកឧកញ៉ា ធ្វើការនៅកូរ៉េបាន ២ឆ្នាំ (ឆ្នាំ២០១២) អ្នកឧកញ៉ា មានគំនិតរកស៊ី ក៏ប្រមែប្រមូលលុយកាក់បាន ១១០០០$ និងខ្ចីបងប្អូននិងធនាគារបានជាង ៣ ម៉ឺនដុល្លារទៀត ដើម្បីទិញដីមួយកន្លែងនៅម្តុំចោមចៅ ទំហំ 28m X 50m ក្នុងតម្លៃ ៤ម៉ឺនដុល្លារជាង។

មួយឆ្នាំក្រោយមក នៅឆ្នាំ២០១៤ អចលនទ្រព្យដំបូងរបស់អ្នកឧកញ៉ា លក់បាន ១២ម៉ឺនដុល្លារ ពោលគឺចំនេញបាន ៨ម៉ឺនដុល្លារ ហើយអ្នកឧកញ៉ា បានបន្តទៅទិញដីតូចៗ ៤កន្លែងផ្សេង សម្រាប់ទុកចំណែក ស្រាប់តែចៃដន្យមានមិត្តភក្តិបានសុំចែកដីពីគាត់ 5m ដើម្បីធ្វើផ្ទះរស់នៅ

ហើយក៏មានអ្នកសុំចែកដីជាបន្តបន្ទាប់ទៀត រហូតអ្នកឧកញ៉ា មានគំនិតពុះដីឡូត៌លក់ ដោយខ្ចីលុយគេបន្ថែមទៀត សម្រាប់ទិញដី នៅផ្លូវជាតិលេខ៣ ចូលហ៊ុនជាមួយមិត្តភក្តិ ២ នាក់ ចាប់ផ្តើមដំបូងនៅទំហំដី ២៥អា ស្នើនឹង ៣០ឡូត៍ រយៈពេលប្រហែល ៥ ទៅ ៦ ខែពង្រីកបានជាង ៧ហិកតា ជិត ៧០០ឡូត៌ (កាលនោះមួយឡូត៌ ១ ពាន់ដុល្លារជាង ទៅ២ ពាន់ដុល្លារជាង) ។

បន្ទាប់ពីទទួលបានជោគជ័យខ្លាំង អ្នកឧកញ៉ា បានបន្តទៅពុះដីឡូត៍លក់នៅតំបន់ព្រៃទទឹងខេត្តកំពង់ស្ពឺ ធ្វើបានជាង ៧០០ឡូត៍ទៀត ។ អ្នកឧកញ៉ាបានចាប់អារម្មណ៍ធ្វើផ្ទះនៅផ្លូវវេងស្រេង គម្រោងដំបូងមាន ១៥១ល្វែង

ដោយត្រឹម៣ថ្ងៃលក់បាន ៧០ល្វែង និង ៣ ខែលក់អស់តែម្តង នេះជាការគាំទ្ររបស់បងប្អូនដោយសារតែជឿជាក់ លើភាពទទួលខុសត្រូវខ្ពស់របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ អ្នកឧកញ៉ា បានមានប្រសាសន៍ប្រាប់ថា ផ្ទះល្វែងតម្លៃទាបបំផុតនៅទីក្រុង អ្នកឧកញ៉ា

ផ្តោតទៅលើអ្នកមធ្យម និងអ្នកក្រោមមធ្យម ហើយបងប្អូនធ្វើការរោងចក្រក៏អាចទិញបានដែរ។ រឿងដែលអ្នកឧកញ៉ា លក់ក្នុងតម្លៃធូរថ្លៃបាន គឺដោយសារ អ្នកឧកញ៉ា រកទិញបានដីធូរថ្លៃ ដោយសារទិញពីអ្នកចង់លក់ និងអ្នកឧកញ៉ា

បានផ្តាំថាកុំទិញដីដែលគេមិនចង់លក់។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់មានប្រសាសន៍ក្នុងនៅឆ្នាំ ២០១៨ ថាទ្រព្យ និងដីមានតម្លៃប្រហែល ១០លានដុល្លារ ក្រោយមកអ្នកឧកញ៉ា បានជោគជ័យរហូតដល់ឆ្នាំ ២០២១នេះ ទទួលបានងារជា អ្នកឧកញ៉ា៕