ចូលដេកផ្ទះសំណាក់ ជក់ គ្រឿ ង ញៀ ន ហើយ បែកគំនិត ប្រើវិធីស ម្លា ប់ បុគ្គលិក ផ្ទះសំណាក់ប្ល ន់ យកម៉ូតូ ដោយ…

0

បុគ្គលិកផ្ទះសំណាក់​ ៣៦២ នៅក្រុងតាខ្មៅ ត្រូវបានភ្ញៀវស ម្លា ប់ ប្ល ន់ យកម៉ូ តូក្នុងផ្ទះសំណាក់។ ករណី ឃា ត ក ម្ម មួយនេះ បានកើតឡើងនៅម៉ោងប្រហែល៣៖១៥នាទីទៀបភ្លឺថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ

នៅចំណុចផ្ទះសំណាក់៣៦២ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ ជន រ ង គ្រោះឈ្មោះ ចាន់ សុឃាង ហៅ វី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅបន្ទប់ជួលភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករផ្ទះសំណាក់៣៦២។ ចំណែកជន ស ង្ស័ យ ២នាក់មិនស្គាល់អត្តសញ្ញាណ បាន គេ ច ខ្លួន បា ត់ ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៨:១៥នាទី ដោយ ជ ន រ ង គ្រោះ បានចូលទៅធ្វើការនៅក្នុងផ្ទះសំណាក់ ៣៦២ ដូចរាល់ដង។ លុះដល់ម៉ោងប្រហែល ១៩:៤០នាទី មានភ្ញៀវចំនួន ២នាក់ មិនស្គាល់អត្តសញ្ញាណបានចុះបញ្ជីក្នុងសៀវភៅចូលសម្រាកបន្ទប់លេខ៧ ធម្មតា។

លុះដល់ម៉ោង ២១:៣០នាទី ម្ចាស់ផ្ទះសំណាក់ ក៏នាំគ្នាចូលដេកអស់ទុកឱ្យជន រ ង គ្រោះមើលការខុសត្រូវ។ លុះដល់ម៉ោងប្រហែល៣៖១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ ភ្ញៀវដែលស្នាក់នៅក្នុងបន្ទប់លេខ៧នោះ

បានឲ្យជន រ ង គ្រោះយកស្រាបៀរអាន់ឆ័រចំនួន៤កំប៉ុង ចូលទៅក្នុងបន្ទប់របស់ខ្លួនស្នាក់នៅ ។បន្ទាប់មក ជន ស ង្ស័ យ ក៏បានធ្វើសកម្មភាពរឹតក ជន រ ង គ្រោះបណ្តាលឲ្យ ស្លា ប់ ក្នុងបន្ទប់ ។

លុះដល់ម៉ោង៥និង៣០នាទីទៀបភ្លឺម្ចាស់ផ្ទះសំណាក់ភ្ញាក់ពីដេកបើកទ្វារចេញមកខាងក្រៅមើលមកម៉ូតូរបស់ខ្លួនមិនឃើញ ក៏រកមើលជន រ ង គ្រោះ ជាកម្មករ មិនឃើញទៀត ឃើញតែស្បែកជើងនិងកង្ហា បើកទុក ចោ ល ម្ចាស់ផ្ទះសំណាក់ក៏ដើរ ទៅឆែកកាមេរ៉ាមើល ឃើញជន ស ង្ស័ យ ១នាក់ ស្នាក់នៅបន្ទប់លេខ៧ ជាអ្នកលួ ច ម៉ូតូខ្លួនទៅ បា ត់ ។

ក្រោយមកម្ចាស់ផ្ទះសំណាក់ ក៏ដើរចូលទៅបើកទ្វារបន្ទប់លេខ៧ ក៏ជាប់សោរបើកមិនរួច ហើយម្ចាស់ផ្ទះ យកសោរបន្ទប់ទៅចាក់ទ្វារបន្ទប់មើល ក៏ឃើញមានមនុស្សម្នាក់ដេកនៅលើគ្រែតែម្នាក់ឯងគ្របកន្សែងពោះគោ និងយកខ្នើយដាក់ពីលើមុខឃើញដូចនេះម្ចាស់ផ្ទះសំណាក់ក៏ទៅបើកមើលឃើញជន រ ង គ្រោះ ត្រូវបានគេ ស ម្លា ប់ បា ត់ទៅហើយ ក្រោយមក ក៏រាយការណ៍ទៅសមត្ថកិច្ច៕