នៅលើបណ្ដាញសង្គមកំពុងមានការចាប់អារម្មណ៍ជាខ្លាំងចំពោះក្រុមអ្នកសែងសា ក ស ព ដែលមើលទៅបង្កជាភាពរាំសប្បាយច្រើនជាងការកាន់ ទុ ក្ខ ខុសពីធម្មតា។ ក្រុមនេះមានឈ្មោះថា Nana Otafrija ដែលដឹកនាំដោយលោក Benjamin Aidoo ស្ថិតនៅក្នុងប្រទេសហ្គាណា។
Benjamin បានប្រាប់ថា ការងារក្រុមរបស់លោកបានធ្វើឲ្យគ្រួសារ ស ព មានសេចក្ដីរីករាយ ហើយក៏មានការសាទរពីសំណាក់មជ្ឈដ្ឋានខាងក្រៅផងដែរ។ ស្ថាបនិករូបនេះមានបទពិសោធន៍នៅក្នុងការងារជាអ្នកសែងសា ក ស ព ប្រមាណជា ១២ឆ្នាំមកហើយ។ លោក Benjamin បាន
បញ្ជាក់ថា នៅក្នុងប្រទេសហ្គាណា មនុស្សត្រូវតែមានគំនិតច្នៃប្រឌិត ដើម្បីឆ្ពោះទៅមុខ ដោយមិនត្រូវឈរត្រឹងត្រឹមមួយកន្លែងនោះទេ។ ជាឧទាហរណ៍ជាក់ស្ដែង ពេលសែង ស ព ទៅបញ្ចុះ មនុស្សម្នាតែងពាក់ខោអាវពណ៌ខ្មៅសុទ្ធ ដូច្នេះហើយលោកក៏បែកគំនិតមានការបន្ថែមពណ៌ និងលេងម៉ូដខោអាវខ្លះៗ បូករួមទាំងការរាំរែកយ៉ាងសប្បាយផងដែរ។
បច្ចុប្បន្នក្រុមហ៊ុន Nana Otafrija មានបុគ្គលិកប្រហែល ១០០នាក់។ រៀងរាល់ចុងសប្ដាហ៍រមែងមានការបញ្ចុះសា ក ស ព ៥ ទៅ ៦កម្មវិធី ហើយតម្លៃក្នុង១កម្មវិធីគឺអាស្រ័យលើម៉ូដសម្លៀកបំពាក់ទៅតាមការចង់បានរបស់អតិថិជន។
បើក្នុងឈុតសម្លៀកបំពាក់បែបស្កុតឡែន គិតតម្លៃ ១៨០ដុល្លារ តែបើបែបកងនាវាក្នុងឈុតពណ៌បៃតង គិតតម្លៃ ២០៣ដុល្លារ ហើយបើពាក់ពណ៌ ស សុទ្ធតែម្ដង តម្លៃចន្លោះពី ២២៥ដុល្លារ ដល់ ២៧០ដុល្លារ៕
ប្រភពអត្ថបទ៖ kleykley