ក្រោយអ្នកគាំទ្រចង់ព្យាយាមផ្សះផ្សាគ្នា អស់មួយរយៈនិងលោកឧកញ៉ា ពេលនេះលោកជំទាវ ដេត ម៉ាលីណា បង្ហោះសារ សុំចិត្តពូមីង បងប្អូនទាំងអស់គ្នា មេត្តាឈប់ បន្តធ្វើរឿងមួយនេះ ទៀត

0

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ លោកស្រីដេត ម៉ាលីណា ភរិយាឧកញ៉ា ឌួង ឆាយ បានប្រកាសតាម បណ្តាញសង្គមហ្វេសប៊ុក ថាលោកស្រីនិងឧកញ៉ាឌួង ឆាយ

បានព្រមព្រៀងលែ ង លះគ្នារួចរាល់ហើយ ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម មានការងឿងឆ្ងល់ និងភ្ញាក់ផ្អើលសឹងមិនគួរជឿ។

ក្រោយស្ងប់ស្ងាត់មួយរយៈ ស្រាប់តែថ្មីៗនេះ លោកឧកញ៉ាបានបង្ហោះសារលើបណ្តាញសង្គមរបស់ខ្លួន ថាទៅកាន់បងប្អូនមហាជន ឲ្យបានជ្រាបថា លោកឆ្អែតចិត្តខ្លាំងណាស់

នៅក្នុងសាររបស់លោក បានបង្ហោះសារបណ្តាញសង្គមទាំងយប់ ថា៖ «ខ្ញុំឆ្អែតចិត្តខ្លាំងណាស់ពូមីងបងប្អូនទាំងអស់គ្នាអើយ»។ ករណីការប្រកាសលែ ងលះគ្នា រវាងឧ កញ៉ាឌួង ឆាយ និងភរិយា នោះ បើទោះបីជាមជ្ឈដ្ឋានមហាជនចង់ឲ្យអ្នកទាំងពីរផ្សះផ្សា ជានាគ្នាវិញ។

លោកជំទាវ ដេត ម៉ាលីណា ក៏បានចេញមុខប្រាប់ថា បានសម្រេចចិត្តលែងលះគ្នាហើយ ហើយនេះក៏ជាការសម្រេចចិត្ត មួយដែលលោកជំទាវ បានធ្វើការបង្ហោះជាសាធារណ ដើម្បីឲ្យបងប្អូនបានជ្រាបផងដែរ។

ចំណែកការត្រូវរូវគ្នាវិញ ជាក់ស្តែងកាលពីយប់មិញនេះ លោកជំទាវ ដេត ម៉ាលីណា បានបង្ហោះសារជាបន្តទៀតថា៖ «សូមចិត្តពូមីងបងប្អូនឈប់និយាយពីការអោយខ្ញុំត្រូវគ្នាវិញ គឺខ្ញុំសំរេចចិត្តនិងហេតុផលច្បាស់ផ្ទាល់ខ្លួនរបស់នាងខ្ញុំ

ហេីយមិនអាចបកក្រោយជួបរឿងដូច13ឆ្នាំមុនទៀតទេ ហេីយសង្ឃឹមថាអាចមេីលវីដេអូនាងខ្ញុំបកស្រាយនេះវាល្មមនិងយល់ហេីយ ព្រោះមានតែខ្លួនខ្ញុំផ្ទាល់បានដឹងច្បាស់ អស់ចិត្តស្រលាញ់គឺវាចប់ ខ្ញុំអត់ចង់និយាយអីច្រេីនទៀតទេ»៕