ក្រោយត្រូវបានដកហូតតំណែង ​ជា Miss Grand Cambodia ស្រាប់តែកញ្ញា សេង រដ្ឋា បង្ហាញអារម្មណ៏បែបនេះ…

0

បន្ទាប់ពីកាន់តំណែងជា Miss Grand Cambodia បានមួយរយៈកញ្ញា សេង រដ្ឋា ត្រូវបានភាគីក្រុមហ៊ុនដែលជាអ្នករៀបចំការប្រកួតប្រកាសដកតំណែងជាផ្លូវការពីបវរកញ្ញាតំណាងប្រទេស កម្ពុជា កាលពីពេលថ្មីៗ។

ការប្រកាសដកតំណែង Miss Grand Cambodia មានប្រភពមកពីខេត្តកំពង់ធំនេះធ្វើឡើងក្រោយពីមានកិច្ចព្រមព្រៀងគ្នា ដោយមានមេធាវីតំណាងរៀងៗខ្លួន។ ក្នុងភាគីខាងកញ្ញា សេង រដ្ឋា

យល់ព្រមប្រគល់មកុដ ឈៀង កម្រៃ និងអត្តប្រយោជន៍ផ្សេងៗទៀតទៅភាគីក្រុមហ៊ុនវិញ។ យ៉ាងណាមិញ ចំពោះការដកតំណែងនេះ កញ្ញា សេង រដ្ឋា ដែលជា Miss Grand Cambodia 2020 ជាប់ចំណាត់ថ្នាក់លេខ១នោះ

យោងតាមការបង្ហោះរបស់កញ្ញាបានរៀបរាប់ឲ្យមហាជនបានដឹងថា៖ «អ្នកអាចនិងនិយាយពីជោគវាសនារបស់មនុស្សម្នាក់តាមតែការវិនិច្ឆ័យរបស់អ្នក តាមអ្វីដែលមើលឃើញ។ប៉ុន្តែអ្នកត្រូវចាំ!

គេមិនបណ្ដោយវាសនារបស់គេទៅតាមមាត់របស់អ្នកទេ។មនុស្សម្នាក់ៗតែងតែមានទេព្យកោសល្យពីក្នុងខ្លួនរៀងៗខ្លួន និងចំណេះដឹងខុសៗគ្នា។កសាងខ្លួនអោយល្អ មិនខ្វះអ្នកគោរពស្រឡាញ់។ » ៕