ធនាគារមីយ៉ាន់ម៉ានៅទូទាំងប្រទេសត្រូវបាន បិ ទ កាលពីថ្ងៃច័ន្ទបន្ទាប់ពីរដ្ឋ ប្រ ហារ យោធាការប្រកាសអំពីភាព អា ស ន្ន និងការ ឃុំ ខ្លួនលោកស្រី អោង សាន ស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប
នៃរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានយោធាមីយ៉ាន់ម៉ា ចា ប់ ឃុំ ខ្លួននៅថ្ងៃចន្ទនេះ ខណៈពួកគេកំពុងត្រៀមចូលរួម ក្នុងសម័យប្រជុំសភាលើកដំបូង ក្រោយការបោះឆ្នោតសកលកាលពី
ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបង្ហាញលទ្ធផលថា គណបក្សលោកស្រី ស៊ូជី ជាអ្នកទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី។ តែទោះជាយ៉ាងណា យោធាមីយ៉ាន់ម៉ាបាន ចោ ទប្រកាន់ថា ការបោះឆ្នោតនេះត្រូវបានលួ ច ប ន្លំ។
កាលពីព្រឹកថ្ងៃចន្ទនេះយោធាមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួនគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ តាមរយៈការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ព្រមទាំងផ្ទេរអំណាចទៅឱ្យ លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង (Min Aung Hlaing)៕