នៅខ្មែរយើងមានប្រទះទេ? បុរសនាក់នេសាទម្នាក់ ដាក់មួយសំណាញ់បានត្រីមាស​ដ៏កម្រ ហើយជាអ្នកមានភ្លាមតែម្ដង…

0

បុរសម្នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈ្មោះ Nguyen Van Anh គាត់ជាអ្នកនេសាទជាច្រើនឆ្នាំមកហើយ ហើយគាត់និងក្រុមគ្រួសាររបស់គាត់ ប្រក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បរបរនេសាទនេះនៅតំបន់ Van Ninh ខេត្ត Khanh hoa ប្រទេសវៀតណាម ។

មានថ្ងៃមួយគាត់និងក្រុមគ្រួសារ បានទៅនេសា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទដូចរាល់ដង តែជាមហាសំណាងល្អ គាត់បានចាប់បានត្រីមាសដ៏កម្រមួយ ដែលមានប្រវែង ប្រហែល ៦០ សង់ទីម៉ែត្រ និងទម្ងន់ជាង ៣ គីឡូក្រាម ។

បន្ទាប់ពីចាប់បានមួយសន្ទុះត្រីនោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ងាប់ ហើយអ្នកនេសាទនោះក៏យ​​​​​​​​​​​​​​​​​​​​​​​​​​​​​កទៅក្លាស្សេភ្លាម ។ ត្រីមាសនោះមា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នតម្លៃខ្ពស់ ព្រោះក្រពះវាគេយកទៅធ្វើសូត្រអ័រហ្គានិក សំរាប់វះកាត់ដេរភ្ជិត ព្រោះវារលាយចូលក្នុងសាច់តែម្តង ។

គួរបញ្ជាក់ឲ្យដឹងថា ឈ្មួញចិននិយមត្រីមាស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះណាស់ ត្រីមានដូចគ្នាទម្ងន់ ២,៥ គីឡូ គេហ៊ានទិញដល់ទៅជាង ៦ មុឺនដុល្លារឯ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណោះ ៕ សូមមើលរូបភាពខាងក្រោមនេះ៖