បងប្អូនជាច្រើនប្រាកដជាបានស្គាល់ហើយពិធីករដ៏ល្បីឈ្មោះប្រចាំទូរទស្សន៍រស្មីហង្សមាសលោក សុខ រ៉ាស៊ី ដែលតែងតែបង្ហាញមុខនៅលើបណ្ដាឆាកប្រគំតន្រ្តីតូចធំជាមួយនឹងការលេងពាក្យពេចន៍
របស់លោកទទួលបានការគាំទ្រមិនចាញ់ពិធីករប្រុសៗផ្សេងទៀតនោះទេ។ ដោយឡែកកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នាពេលកន្លងទៅនេះ ស្រាប់តែលោក សុខ រ៉ាស៊ីបានបង្ហោះសារដ៏គួរអោយភ្ញាក់ផ្អើលមួយ
នៅលើបណ្ដាញសង្គមហ្វេបុករបស់លោក ធ្វើអោយមហាជនមានការងឿង ឆ្ងល់យ៉ាងខ្លាំង ដោយសារតែសារនោះមិនបានបញ្ជាក់អីរឿងហេតុនោះទេ ផុសមួយឃ្លាចោល។លោក សុខ រ៉ាស៊ី បានបង្ហោះរូបភាពមួយសន្លឹករួម
ជាមួយកូនៗ និងភរិយាជាទីស្រលាញ់របស់ លោកដោយបានភ្ជាប់ជាមួយសំណេរបែបហួសចិត្តនឹងខ្លួនឯងថា៖ «សុំទោសប្រពន្ធសម្លាញ់ដែលបងឲ្យអូនទៅចូលអន្ទាក់របស់គេ! មេឃដី ពិតជាស័ក្តិសិទ្ធិ!»៕