ពិធីបំបួសនាគចំណាយលុយ៣លានដុល្លារជិះលើឡានទំនើប ត្រូវបានមហាជនជាច្រើនរិះគន់ ហើយថែមទាំង…

0

មហាជនជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង និងធ្វើការចែកចាយជាហូរហែរ ទាក់ទងទៅនឹង​ក្បួនដង្ហែនាគរបស់ “JeeJee Peepo” ដែលបានជិះលើឡានស្ព័រស៊េរីទំនើប ព្រមទាំងគ្រឿងអលង្ការស្រោចខ្លួន ក្នុងពិធីបំបួសនាគនៅឯវត្តមួយកន្លែងក្នុងប្រទេសថៃ។

ការធ្វើបែបនេះ ទទួលបានការចាប់អារម្មណ៏មែន ប៉ុន្តែមិនទទួលបានការសរសើរឡើយ បែរជាទទួលបានការរិះគន់មិនសំចៃមាត់ ទៅលើការធ្វើពិធីមិនសមបែបនេះ។

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តឡើងយ៉ាងអស្ចារ្យបំផុត ហាក់មិនដូចជាពីធីបំបួសនាគទូទៅទេ មានទាំងពិធីកាត់សក់ ពិធីតុបតែងកាយ ដែលត្រូវបានពាក់ដូចជាគ្រឿងអលង្ការមកុដ ហើយមានការដង្ហែនាគដោយអង្គុយ

នៅរថយន្តទំនើបទៀតផង។លើសពីនេះទៅទៀតទិដ្ឋភាពដែលគួរឱ្យចាប់អារម្មណ៍ជាងនោះទៅទៀតគឺជាក្បួនដង្ហែនាគ ដែលបានរៀបចំយ៉ាងអាធិកអធមជាមួយនឹងរថយន្តស្ព័រ Porsche ពណ៌លឿងស្លាកលេខពណ៌

ក្រហមមានការប្រគំតន្ត្រីដែលមានសិល្បករ និងសិល្បៈការនីល្បី ៗ ជាច្រើនរូបផងដែរ។តាមប្រភពបានឲ្យដឹងថា ពិធីបំបួសនាគនេះបានចំណាយទឹកប្រាក់អស់ជាង ១០០លានបាត (ប្រហែលជាង ៣លានដុល្លារ)៕