នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ លោកស្រីទ្រី ដាណា បានឡាយវីដេអូ ទាំងយំខ្សឹកខ្សួល និយាយទៅកាន់មហាជនថា ការសម្រេចចិត្តប្ដឹ ងនេះ ដោយសារខ្លួនចង់លុ ប បំ បា ត់
វប្បធម៌ ជេ រ ប ញ្ចោរ តាមប្រព័ន្ធអនឡាញ ដោយខ្លួនមិនធ្វើការ ជេ រ តបតទៅវិញនោះឡើយ ទុកឲ្យច្បា ប់ ជាអ្នករកយុត្តិធម៌។ ក្នុងការឡាយនោះដែរ ស្រាប់តែមានវត្តមាន លៀង ចាន់ឡា បានខំមិនលើកឡើងបែបនេះថា «នាងខ្ញុំ លៀងចាន់ឡា សូមអត់ទោសបងស្រីជំទាវ ចិត្តធម៌ជួយ
ប្អូនផង ប្អូនចង់លក់ផលិតផលបង ហើយម្តាយប្អូនមានជំងឺមហារីក មាត់ស្បូន និងដុំគីស បងជួយអូនផងបងស្រី»។ ទោះជាបែបនេះក្ដី ការស្នើសុំនេះ លទ្ធផល មិនទាន់ត្រូវបានអ្នកស្រីទ្រី ដាណា
ធ្វើការឆ្លើយតបនៅឡើយទេ យើងសង្ឃឹមថា អ្នកស្រីទ្រី ដាណា នឹងជួយនាង ព្រោះនាងមិនបានសុំជាលុយនោះទេ គ្រាន់តែចង់លក់ផលិតផលរបស់អ្នកស្រីប៉ុណ្ណោះ។
ក្រោយការសុំជំនួយបែបនេះ ស្រាប់តែមានមហាជនមួយចំនួនធំ បានបញ្ចេញមតិរិះ គ ន់ ទៅលើរូបនាង។ រហូតដល់ថ្នាក់នាង បានបង្ហោះ សារបកស្រាយ និងទម្លាយអារម្មណ៏ពិតខ្លួនយ៉ាងខ្លីបែបនេះថា៖
«មកពីនាងខ្ញុំមិនសុំលុយគាត់ ព្រោះតែចង់បានតែរបស់លក់និងចង់បង្កើតមុខរបរខ្លួនឯង ដើម្បីិញ្ចឹមជីវិតបន្ត ព្រោះមើលទៅសិល្បៈ គឺសង្ឃឹមតិចណាស់ អរគុណបងៗសារពត៌មាន អរគុណបងស្រី
ចិត្តធម៌ដែលតែង ជួយបងប្អូនខ្មែរយើង គាត់ជាអ្នកមានម្នាក់កើតចេញពីអ្នកក្រ ហើយអរគុណដែលគាត់បង្ហាញពីទឹកចិត្តល្អមិនប្រកាន់មិនអួតអាងពីជីវិតហៃសូរ គឺគាត់បង្ហាញតែគំនិតល្អៗនិងជួយបងប្អូន មិនខ្វល់មិនហត់នឿយនិងការចុះជួយ »៕