ធនាគារមីយ៉ាន់ម៉ា បិទទ្វារទាំងអស់ បន្ទប់ពីចាប់ខ្លួនអ្នកស្រីអ៊ុងសានស៊ូជី វឹកវរខ្លាំងពេក តារាប្រុសល្បីមីយ៉ាន់ម៉ា Paing Takhon ក៏បាន….

0

ធនាគារមីយ៉ាន់ម៉ានៅទូទាំងប្រទេសត្រូវបាន បិ ទ កាលពីថ្ងៃច័ន្ទបន្ទាប់ពីរដ្ឋ ប្រ ហារ យោធាការប្រកាសអំពីភាព អា ស ន្ន និងការ ឃុំ ខ្លួនលោកស្រី អោង សាន ស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប

នៃរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានយោធាមីយ៉ាន់ម៉ា ចា ប់ ឃុំ ខ្លួននៅថ្ងៃចន្ទនេះ ខណៈពួកគេកំពុងត្រៀមចូលរួម ក្នុងសម័យប្រជុំសភាលើកដំបូង ក្រោយការបោះឆ្នោតសកលកាលពី

ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបង្ហាញលទ្ធផលថា គណបក្សលោកស្រី ស៊ូជី ជាអ្នកទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី។ តែទោះជាយ៉ាងណា យោធាមីយ៉ាន់ម៉ាបាន ចោ ទប្រកាន់ថា ការបោះឆ្នោតនេះត្រូវបានលួ ច ប ន្លំ។

ដោយឡែកងាកមកលោក Paing Takhon ដែលប្រិយមិត្តមួយចំនួនច្បាស់ជា បានស្គាល់រួចមកហើយថា តារាសម្ដែងនិងជាតារាម៉ូដែលដ៏មានប្រជាប្រិយភាពរបស់ប្រទេសមីយ៉ាន់ម៉ារូបនេះ ក៏មិននៅស្ងាត់គឺរូបលោកបានបង្ហោះមួយដែលមានអត្ថន័យថា៖

ពួកយើង ពលរដ្ឋមីយ៉ាន់ម៉ាត្រូវការឲ្យពិភពលោកបានដឹងពីរឿងរ៉ាវកំពុងកើតឡើងក្នុងប្រទេសឥឡូវនេះ មុនពេល wifi របស់យើងត្រូវបានកា ត់ ផ្ដា ច់ ។

ពួកគេបានផ្ដាច់បណ្ដាញផ្សព្វផ្សាយទូរទស្សន៍ សេវាទូរស័ព្ទរួចហើយ ដើម្បីកុំឲ្យយើងទាក់ទងទៅពិភពលោកខាងក្រៅបាន ។ ជាថ្មីម្ដងទៀតក្នុងឆ្នាំ ២០២១ នេះ! ប្រវត្តិសាស្ត្រកំពុងកើតឡើងម្តងទៀតដូចកាលពីឆ្នាំ ១៩៨៨ ។

ពួកយើងមិនអាចឲ្យវាកើតឡើងបានឡើយ ។ អ្នកទាំងអស់គ្នា សូមជួយពួកយើងចែកចាយហេតុការណ៍ដែលកំពុងកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ាឥឡូវនេះផង ។ សូមជួយពួកយើងផង!»តាមរយៈសារនេះក៏ផ្ទុះការគ្រាំទ្រពេញបណ្តាញសង្គមផងដែរ៕